ការសម្រុកទៅរករ៉ែមាសនៅក្នុងប្រទេសហ្គីណេបង្កើតឲ្យមានការបង្ហូរឈាមគ្នាយ៉ាងសាហាវ

0
484

ទីក្រុងកូណាគ្រី ៖ តាមBBCបានផ្សាយកាលពីថ្ងៃទី២៤ខែកក្កដានេះថា មានមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ហើយរាប់សឹបនាក់ទៀតបានរងរបួសកនៅពេលដែលពួកគេលើកគ្នាទាំងហ្វូង ទៅជីករករ៉ែមាសនៅភាគខាងជើងប្រទេសហ្គីណេ។នៅទីនោះ ដោយសារមានការដណ្តើមគ្នារុករក រ៉ែមាសក៏កើតមានជាជម្លោះបាញ់ប្រហារគ្នាយ៉ាងសាហាវបំផុត។

បើតាមរបាយការណ៍ពីមន្ទីពេទ្យ និងមន្ត្រីសន្តិសុខនៅទីនោះបានឲ្យដឹងថាបើគឹតចាប់ពីថ្ងៃទី១ខែមក រារហូតដលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨នេះ ជម្លោះដណ្ដើមជីករ៉ែមាសដោយការបាញ់ប្រហារគ្នាបា នកើតមានចំនួន៣១៣ដងនិងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២០នាក់។

ប៉ុន្តែមន្ត្រីនៅទីនោះបាននិយាយថាចំនួនអ្នករងរបួសអាចច្រើនជាងនេះ ព្រោះអ្នកខ្លះបានទៅព្យាល នៅឯមន្ទីរពេទ្យឯកជននៅក្នុងប្រទេសនីហ្សេរឬប្រទេសម៉ាលីដែលនៅក្បែរខាង។

ជម្លោះនេះជួនកាលមិនមែនបណ្តាលមកតែពីការដណ្តើមជីករ៉ែមាសប៉ុណ្ណោះទេ ប៉ុន្តែក៏កើតឡើងដោ យសារជម្លោះរវាងម្ចាស់ដីដែលនៅទីនោះនិងអ្នកចំណូលថ្មីផងដែរ៕

Facebook Comments
Loading...