ផឹកស្រាបានមួយកែវត្រូវអ្នកផឹកជាមួយគ្នាចាក់សំលាប់ !!

0
1123

កណ្តាល៖ បុរសម្នាក់បានយកដែកឆាបចាក់ទៅលើមិត្តភក្រ័របស់ខ្លួនដែលផឹកស្រាជាមួយគ្នាបណ្ដាលស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤កើត ខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ កក្តដា ២០១៨ វេលាម៉ោង ២០និង០០នាទី ចំណុចភូមិស្តៅ កន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ០១ នាក់ឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើមានមុខរបរកសិករ។ ហើយជនសង្ស័យចំនួន០១នាក់ ឈ្មោះ អុី វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុមុខរបរមិនពិតប្រាកដ ។

ចំពោះវត្ថុតាងចាប់យករួមមាន ដែកឆាបចំនួន០១ដើម
( ផ្លែដែកចុងស្រួចដងឬស្សី)មានប្រវែង ០.២៤ម៉ែត្រ ម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៧ គ្មានផ្លាកលេខ ០១គ្រឿង ។

សាក្សីបានឃើញហេតុការប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យកំពុងអង្គុផឹកស្រាថ្នាំនៅក្បែរ ផ្ទះរបស់ឈ្មោះទូច ផលភេទស្រីអាយុ៦០ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុមានគ្នាចំនួន០២នាក់ផ្សេងទៀត១-ឈ្មោះឃួន សុភ័ក្ត្រា ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ២-ឈ្មោះម៉ៅ ហេឡូភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ
ខេត្តកណ្តាល ។

ពេលកំពុងអង្គុយផឹកស្រានោះជនរងគ្រោះបានដើរមកដល់រួចឈរផឹកស្រាជាមួយជនសង្ស័យបានចំនួន០១កែវ ពេលនោះជនសង្ស័យ នឹងជនរងគ្រោះក៏បានឈ្លោះប្រកែកគ្នា រួចក៏បានប្រតាយប្រតប់គ្នាដោយដៃទៅវិញទៅមក ពេលនោះឈ្មោះ ម៉ៅ ហេឡូ ភេទប្រុសបានចូលទៅឃាត់បំបែកចេញ ជនសង្ស័យបានឡើងម៉ូតូជិះចេញបានចំងាយ១០ម៉ែត្រក៏ឈប់ម៉ូតូរួចស្ទុះចូលទៅម្តងទៀតយកវត្ថុរឹងមួយ(ដែកឆាប)ពីចង្កេះចាក់ទៅលើជនរងគ្រោះ ចំដងខ្លួន ក្រោមឃ្លៀកខាងឆ្វេងរងរបួសធ្ងន់ ។ក្រោយពីចាក់ជនរងគ្រោះរួចជនសង្ស័យបានបោះចោលវត្ថុរឹង(ដែកឆាប)នៅក្បែរកន្លែងកើតហេតុរួចឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ ។

ចំនែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកតែជនរងគ្រោះបានស្លាប់មុនពេលយកមកដល់មន្ទីរពេទ្យ ។ក្រោយពីទទួលពត៌មានបានភ្លាមកំលាំងប៉ុស្តិសហការជាមួយកំលាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ
ដើម្បីបន្តចាត់ការតាមនីតិវិធិ ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...