ឧបាយកល សម រង្សី ដូចគេស្រាតខោដើរកណ្តាលផ្សារហើយ

0
1079

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកវិភាគនយោបាយបានធ្វើការកត់សម្គាល់ទៅ លើឧបាយកលរបស់ សម រង្សី ដោយបញ្ជាក់ថា យុទ្ធនាការឆ្កួតលេលាពិសពុលបែបឧទ្ទាមរបស់ទណ្ឌិត សម រង្ស៊ី គឺ៖

ទី១-នៅដំណាក់កាលមុនការបោះឆ្នោត គេដាក់ចេញយុទ្ធនាការ៥ជំហាន ទីមួយ-«ដេកផ្ទះ ឈ្នះស្អាត» ទីពីរ-«យុទ្ធនាការម្រាមដៃស្អាត» ទីបី-«ទឹកថ្នាំជ្រលក់ដៃមានសារជាតិពុលអាចបណ្តាលឲ្យស្លាប់» ទីបួន-«បាចខិតប័ណ្ណគូសបំផ្លាញសន្លឹកឆ្នោត» និងទីប្រាំ-«ចាត់តាំងកម្លាំងដើរខ្សឹបតាមផ្ទះប្រជាជនមិនឲ្យទៅបោះឆ្នោត» ។

ទី២-នៅដំណាក់កាលនៃថ្ងៃបោះឆ្នោត សម រង្ស៊ី ជាមេក្លោងនឹងបន្តធ្វើសកម្មភាពញុះញុងដើម្បីអុកឡុកតាមការិយាល័យបោះឆ្នោត ។ បន្ទាប់មកទៀតក្រុមនេះនឹងបើកយុទ្ធនាការព្រៃផ្សៃប្រមូលកម្លាំងឲ្យងើបឡើងប្រឆាំងលទ្ធផលការបោះឆ្នោត ។

ទី៣-នៅដំណាក់កាលក្រោយការបោះឆ្នោត សម រង្ស៊ី នឹងបោះជំហានបើកយុទ្ធនាការ «ដើរសំពះអង្វរបរទេស» សុំកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងកុំទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

Facebook Comments
Loading...