ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៣ ខែកក្ដដា ម្សិលមិញ

0
862

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៨នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន៩គ្រឿង រងយន្តតូច៣គ្រឿង រថយន្តធុនធំ១គ្រឿង ហើយមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, បត់គ្រោះថ្នាក់ ,មិនប្រកាន់ស្តាំ និងមិនគោរពសិទ្ធិ ។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ ខែកក្ដដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩ ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១២នាក់ រងរបួសធ្ងន់ចំនួន១៨នាក់ និងរងរបួសស្រាលចំនួន១៨នាក់ ៕

Facebook Comments
Loading...