បារាំងកសាងរបងព័ទ្ធជុំវិញEiffel Towerដើម្បីទប់ស្កាត់ការវាយប្រហារដោយអំពើភេរវកម្ម

0
1080

តាមBBCផ្សាយនៅវេលាព្រឹកនេះបានឲ្យដឹងថា រនាំងសុវត្ថិភាពបណ្តោះអាសន្នមួយដែលត្រូវបានស្ថាប នាឡើងនៅជុំវិញEiffel Towerកាលពីឆ្នាំ២០១៦ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អំពើភេរវកម្មនោះ ពេលនេះត្ូវបានផ្លាស់ជំនួសដោយរនាំងសុវត្ថិភាពអចិន្ត្រៃយ៍ដ៏មាំទាំមួយជំនួសវិញហើយ។ រនាំងសុវត្ថិភាពអចិន្ត្រៃយ៍នេះនឹងកសាងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលខែកក្កដាខាង មុខនេះដោយចំណាយអស់ទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិច។

គួរបញ្ជាក់កាលពីឆ្នាំ២០១៥មានប្រជាជនបារាំង២៤០នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយអំ ពើភេរវកម្ម ហើយEiffel Towerនេះក៏ធ្លាប់ទទួលរងការគម្រាមវាយប្រហារពីសំណាក់ពួកភេរវករដែរ ។

លោកBernard Gaudillereប្រធានគ្រប់គ្រងតំបន់Eiffel Towerនេះបាននិយាយថា សំណង់នេះមា នប្រពន្ធ័ការពាររឹងមាំណាស់ ពួកភេរវករត្រូវឆ្លងកាត់រនាំងការពាររថយន្ត៤២០កន្លែងដែលដាក់បារ៉ា ស់នៅពីមុខជញ្ជាំងកញ្ចក់ដ៏ក្រាស់និងមានសុវត្ថភាពបំផុតទើបអាចមកដល់Eiffel Towerនេះបាន៕

Facebook Comments
Loading...