លោកប្រធានាធិបតីធ្វើអីអញ្ចឹង ?…ប្រពន្ធគេទេណា..

0
540

រឿងរ៉ាវដ៏ក្ដៅគគុកមួយបានកើតឡើងទៀតហើយដោយសារលោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ។កាលពីថ្ងៃទី៥ខែមិថុនាម្សិលមិញនេះកាសែតធំៗជាច្រើននៅតំបន់អាស៊ីបាន ចុះផ្សាយផ្ទាំងរូបភាពលោកប្រធានាធិបតីហ្វីលីពីនដែលបានថើបមាត់ស្ត្រីម្នាក់យ៉ាងស្និទ្ធ ស្នាលនៅលើវេទិកាសាធារណៈដែលមានមនុស្សរាប់ពាន់អ្នកកំពុងឈរមើល។

លោកឌុយ ទែរតេ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងបានជួបជាមួយសហគមន៍ប្រជាជនហ្វីលីពីននៅទីនោះ។នៅលើវេទិកាដែលលោកឡើងអានសុន្ទរកថា លោកប្រធានាធិបតីបានថើបស្រីហ្វីលីពីនវយ័ក្មេងម្នាក់ដែលនាងមានប្តីរួចទៅហើយ ដោយបានថើបមាត់យ៉ាងស្និទ្ធស្នាលទៀតផង។ ហេតុការណ៍បានកើតឡើងនៅពេលលោកប្រធានាធិបតី បានអញ្ជើញនាឲ្យឡើងលើឆាកនិងបាននិយាយស្វាគមន៍ទៅដល់កម្មករជនជាតិហ្វីលីពីន ដែលបានមកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អង្គការស្ត្រីនៅក្នុងប្រទេសហ្វីលីពីនបាន ធ្វើការរិះគន់លោកឌុយទែរតេ យ៉ាងចាស់ដៃចំពោះឥរិយាបទដ៏ឆ្គាំឆ្គងនេះ ។ ប៉ុន្តែស្ត្រីដែលជា ម្ចាស់ខ្លួននោះបាននិយាយយ៉ាងព្រងើយថា មិនថ្វីទេ អ្វីដែលបានកើតឡើងនោះ គឺពិតជាមានការយល់ព្រមពីនាង។ នាងបានយល់ព្រមឲ្យលោកប្រធានាធិបតីធ្វើដូច្នេះ។ វាគ្មានបញ្ហាទេ៕

Facebook Comments
Loading...