ឃាត់ខ្លួនស្រ្តី២នាក់ បង្កប់គ្រឿងញៀនក្នុងអាវជាង៤គីឡូ​ នៅព្រលានយន្ដហោះភ្នំពេញ​

0
936

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញបានចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវរងារជាង៤គីឡូក្រាម បម្រុងនាំចេញទៅប្រទេសជប៉ុន។ បន្ទាប់ពីទទួលព័ត៌មានសង្ស័យពី ស្ថាប័នគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ, កម្លាំងជំនាញ​របស់មន្ទីរប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដំណើរការសហការ​ត្រួតពិនិត្យស៊ើបអង្កេត លើមុខសញ្ញាសង្ស័យ២នាក់​។

ជាលទ្ធផលកម្លាំងជំនាញ បានត្រួតពិនិត្យរកឃើញ​សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE បង្កប់ក្នុងអាវរងារចំនួន៣ មានទម្ងន់​៤.៥០៧គីឡូក្រាម ដែលជនសង្ស័យទាំង២នាក់នេះ នាំមកពីប្រទេសថៃ ហើយត្រូវបានមេក្លោងនៅខេត្តសៀមរាប រៀបចំឲ្យនាំគ្រឿងញៀននេះមកភ្នំពេញ ដើម្បីបន្តទៅដំណើរតាមយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ ណារីតា ប្រទេសជប៉ុន ដោយមានអ្នកចាំទទួល។

ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងនាំយកទៅការិយាល័យជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

Facebook Comments
Loading...