គ្រោះថ្នាក់ក្រឡាប់រថយន្តដោយខ្លួនឯង ស្លាប់១ របួសធ្ងន់៤

0
12606

ស្រុកព្រៃនប់៖ មនុស្សម្នាក់ បានស្លាប់នៅនិងកន្លែង និង៤នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងហេតុគ្រោះថ្នាក់ក្រឡាប់រថយន្តដែលបង្ករឡើងដោយខ្លួនឯង ។

តាមរបាយការណ៍សមត្តកិច្ចបានអោយដឹងថា វេលាម៉ោង៦និង០០នាទី ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ស្រុកព្រៃនប់ បង្ក ឡើងដោយខ្លួនឯងម៉ាកសាំយ៉ុងពណ៌សំបកឳឡឹក (រថយន្តឈ្នួល) ពាក់ស្លាកលេខ កំពង់ចាម ២A ០៥៣៧ ទិសដៅពីខេត្តកំពត មកវាលរេញ មកដល់ចំនុចខាងលើបានរេចង្កូតធ្លាក់ កណ្តាលអោយ:

១ ឈ្មោះសុខ ម៉ាប់ ភេទប្រុសអាយុ៤១ឆ្នាំ ជាអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែង
២ ឈ្មោះ ឈា ភេទប្រុសអាយុ៦០ឆ្នាំ រងរបួសធ្ងន់
៣ ឈ្មោះ ង៉យ ភឿន ភេទស្រីអាយុ៣៩ឆ្នាំ រងរបួសធ្ងន់
៤ ឈ្មោះ កន ធា ភេទស្រីអាយុ៤០ឆ្នាំ រងរបួសធ្ងន់
៥ ឈ្មោះ កប ឃីម ភេទស្រីអាយុ៣០ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងអស់រស់នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូងស្រុកទូលមាសខេត្តកំពត។ បច្ចុប្បន្នអ្នករបួសបញ្ជូនទៅសង្គ្រោះនៅគ្លកឯកជនវាលរេញ។

Facebook Comments
Loading...