អវកាសយានិកទីបួន ដែលធ្លាប់ជាន់លើដីឋានព្រះច័ន្ទ ទទួលមរណភាពហើយ

0
10791

យោងតាមប្រភពពត៍មានរបស់រស្ស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Alan Bean ជាអវកាសយានិកទីបួន ដែលធ្លាប់ជាន់លើឋានព្រះច័ន្ទ បានទទួលមរណភាពហើយ នៅអាយុ​៨៦ឆ្នាំ​ នៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Houston នៃរដ្ឋតិចសាស់ ក្រោយពីបានធ្លាក់ខ្លួនឈឺជាទម្ងន់ភ្លាមៗ នៅអំឡុងពេល​​ធ្វើដំណើរនៅក្រុង Fort Wayne នៃរដ្ឋ Indiana កាលពី០២សប្តាហ៍មុន។

លោក Alan Bean បានក្លាយខ្លួនជាអវកាសយានិក​កាលពីឆ្នាំ១៩៦៣ ក្នុងវ័យ៣១ឆ្នាំ។ ០៦ឆ្នាំក្រោយមកលោក បានក្លាយជា​​អ្នកបញ្ជាយានអវកាសធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ នៅក្នុងបេសកម្មលើកទីពីររបស់​សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទៅនោះ គឺបេសកកម្ម Apollo 12 និងជាបុគ្គលទីបួនដែលបានជាន់លើដីរបស់ព្រះច័ន្ទ បន្ទាប់ពីលោក Neil Armstrong, លោក Buzz Aldrin, និង លោក Pete Conrad។ ក្រៅពីបុគ្គលទាំង០៤រូបនេះ គឺមានមនុស្សតែ០៨នាក់ទៀតប៉ុណ្ណោះ ដែលធ្លាប់បានដើរនៅលើឋានព្រះច័ន្ទ៕

Facebook Comments
Loading...