សាលារាជធានីភ្នំពេញ រៀបចំ «សង្ក្រាន្ដវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

0
14328

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងពិធីនោះនឹងមានការតុបតែង ដាក់បង្ហាញអំពីស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ និងសម្ភារៈខ្មែរដូចជា តម្បាញហូល ផាមួង ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរជាដើម។ ជាមួយគ្នានោះដែរ នៅពេលរាត្រី ក៏មានការប្រគុំតន្ដ្រី និងបាញ់កាំជ្រូចជូនទស្សនាកម្សាន្ដផងដែរ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមកម្សាន្ដឲ្យបានច្រើនកុះករ៕

Facebook Comments
Loading...