No posts to display
Block title
ទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដែលជាជំនួយរបស់អាមេរិក នឹងយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗចំនួន៤
chenda sun -
0
នេះជាការបញ្ជាក់នៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា...
មន្រ្តីក្រសួងវប្បធម៌ ៖ ក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ក្រសួងបានបញ្ចូនអ្នកជំនាញទៅត្រួតពិនិត្យដោយមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ ពោលគឺក្រសួងនឹងនៅតែធ្វើគ្រប់វិធី ដើម្បីដោះស្រាយលើករណី សំណង់នៅវត្តភូម៉ានហ្វា នាខេត្តបុរីរម្យ ប្រទេសថៃ។
ការបញ្ជាក់របស់ក្រសួងវប្បធម៌ដូច្នេះ ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាជនកម្ពុជា ជាពិសេសនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ដែលប្រជាជនលើកឡើងថា មានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ដោយទទូចឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ។
ក្រសួងវប្បធម៌បានចេញសេចក្តីជូនដំណឹងបកស្រាយជុំវិញបញ្ហានេះ ដោយបញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់លើបញ្ហានេះជានិច្ច តាមរយៈការបញ្ជូនអ្នកជំនាញទៅតាមដានជាប្រចាំនៅនឹងកន្លែងផ្ទាល់ ចាប់តាំងពីមានប្រតិកម្មពីមហាជនក្នុងឆ្នាំ២០២១ មកម្ល៉េះដែលប្រើប្រាស់យន្តការការទូតរវាងក្រសួងវប្បធម៌...
ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិនទាក់ទិននឹងកម្មវិធីអភិវឌ្ឍន៍យន្តហោះរបស់អ៊ីរ៉ង់
បរទេស ៖ ប្រទេសចិនបានលើកឡើងនៅថ្ងៃទី២៦ ខែកញ្ញានេះថា ខ្លួនថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុន និងពលរដ្ឋរបស់ចិន ដែលក្រសួងរតនាគារអាមេរិកបាននិយាយថា មានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា ចិនប្រឆាំងយ៉ាងដាច់អហង្ការ ការដែលសហរដ្ឋអាមេរិកដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថា មានជាប់ទាក់ទិននឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់ប្រទេសអ៊ីរ៉ង់។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដែលគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន។ ចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ប្រភព៖...
មុខរបរចិញ្ចឹមបង្កងកំពុងមានទីផ្សារខ្ពស់ និងអាចទទួលបានផលពី ៣-៤តោនក្នុងមួយឆ្នាំ
មុខរបរចិញ្ចឹមបង្កង ជាអាជីពមួយដែលមានគេចាប់យកច្រើន ជាពិសេសបង្កងនៅខេត្តតាកែវ ដែលគេតែងតែល្បីថាជាបង្កងមានរសជាតិឆ្ងាញ់ និងមានប្រជាប្រិយភាពខ្លាំង។ ក្នុងនោះ ក៏មានកសិករគំរូម្នាក់បានចែករំលែកពីបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពូជបង្កង ដែលមានទិន្នផលខ្ពស់អាចប្រមូលផលបាន ៣-៤តោនក្នុងឆ្នាំ។
លោកបន្តថា ទីផ្សាររបស់បង្កងគឺល្អ ដោយអាចលក់បង្កងសាច់ និងបែងចែកទៅតាមចំណាត់ថ្នាក់ ដោយបង្កងចំណាត់ថ្នាក់លេខ១ លក់ក្នុងតម្លៃ ២០ដុល្លារក្នុងមួយគីឡូក្រាម និងបង្កងលេខ២ លក់ក្នុងតម្លៃ១៥ ដុល្លារក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ចំណែកទីផ្សារកូនបង្កងពូជវិញ បានលក់ជូនទៅគ្រប់បណ្តារាជធានី-ខេត្តក្រុង ក្នុងតម្លៃចន្លោះពី ២៥០-៣០០រៀល...
ទឹកប្រទាលកន្ទុយក្រពើល្អសម្រាប់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង និងអ្នកមានជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ
ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលមួយប្រភេទដែលមានសារប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសអាចច្នៃធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ថែមទៀតផង។ ក្នុងនោះក៏មានអាជីវកម្មថ្មីមួយចាប់ផ្ដើមផលិតទឹកប្រទាលកន្ទុយក្រពើដែលជាផលិតផលធម្មជាតិ ផលិតពីប្រទាលស្រស់ៗ និងជួយសល់ជីវភាពសហគមន៍ តាមរយៈការទទួលទិញពីអ្នកដាំនៅក្នុងតំបន់។
កញ្ញាបន្តថា អាជីវកម្មនេះផ្ដោតលើតែផលិតផលទឹកប្រទាលកន្ទុយក្រពើមួយមុខប៉ុណ្ណោះ ដែលផលិតដោយខ្លួនឯង ផលិតពីប្រទាលកន្ទុយក្រពើស្រស់ៗ ធម្មជាតិមួយរយភាគរយ ប្រើស្ករក្រាមដែលមិនប៉ះពាល់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង ដែលអ្នកមានជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ។
ចំពោះតម្លៃវិញ ទឹកប្រទាលកន្ទុយក្រពើសុខភាពមានតម្លៃពី ២៥០០-៣០០០រៀលក្នុងមួយដប ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលនិយមគិតគូរពីសុខភាព និងផ្ដោតលើគុណភាពផលិតក្នុងស្រុកផងដែរ។ សម្រាប់វត្ថុធាតុដើមវិញ ប្រទាលកន្ទុយក្រពើ...