No posts to display

Block title

អតីតប្រធានាធិបតីដូណាល់ ត្រាំ ប្តឹងក្មួយស្រីនិងកាសែតញូវយ៉កថែមស៍ទារសំណង១០០លានដុល្លារពីបទផ្សាយឯកសារសម្ងាត់ អំពីទ្រព្យសម្បត្តិគ្រួសារនិងការអនុវត្តពន្ធ

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី២១កញ្ញា បានប្តឹងក្មួយស្រីរបស់គាត់និងកាសែតញូវយ៉កថែមស៍ទារសំណងខូចខាត១០០លានដុល្លារជុំវិញការចុះផ្សាយរឿងរ៉ាវមួយក្នុងឆ្នាំ ២០១៨ អំពីទ្រព្យសម្បត្តិគ្រួសារនិងការអនុវត្តពន្ធដែលផ្អែកលើឯកសារសម្ងាត់ដែលនាងបានផ្តល់ដល់អ្នកយកព័ត៌មានរបស់កាសែតនេះ។ ពាក្យបណ្តឹងរបស់ត្រាំ ដែលប្តឹងនៅតុលាការរដ្ឋញូវយ៉ក បានចោទប្រកាន់នាង ម៉ារី ត្រាំពីបទរំលោភលើកិច្ចព្រមព្រៀងដោះស្រាយទំនាស់ដោយលាតត្រដាងនូវកំណត់ត្រាពន្ធដែលនាងបានទទួលក្នុងវិវាទជុំវិញទ្រព្យសម្បត្តិរបស់លោកតារបស់នាង ឈ្មោះ ហ្វ្រេត ត្រំា។ ពាក្យបណ្តឹងនេះបានចោទប្រកាន់កាសែតញូវយ៉កថែមស៍និងអ្នកយកព័ត៌មានស៊ើបអង្កេតរបស់ខ្លួនបីនាក់ គឺ Susanne Craig, David Barstow និង Russell Buettner ពីបទតាមរកប្រភពព័ត៌មានឥតឈប់ឈរពីនាងម៉ារី ត្រាំនិងបញ្ចុះបញ្ចូលនាងឱ្យប្រគល់ឯកសារសម្ងាត់។ ពាក្យបណ្តឹងនេះអះអាងថា...

មនុស្សចំនួន៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនក្នុងភូមិសាស្ត្រជាមួយគ្នា

បន្ទាយមានជ័យ ៖ មនុស្សចំនួន៤នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវបានកម្លាំងកងការពារព្រំដែនលេខ៥០៣ និងអង្គភាពចំណុះកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ិន សុជាតិ មេបញ្ជាការរងកងអនុសេនាធំល្បាតទី៤ ឃាត់ខ្លួន២ករណីបានមនុស្សចំនួន៤នាក់ក្នុងភូមិសាស្ត្រជាមួយគ្នា។ ករណីទី១នៅវេលាម៉ោង ០៦:០០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពេលដែលពួកពលករនិងមេខ្យល់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ដោយមានចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់ មេខ្យល់ម្នាក់និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1L-9370 ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្វាវលិច ឃុំស្វាយចេក...

បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនត្រូវរថយន្តកៀ បណ្ដាលឲ្យដួលខ្ទាតចូលកង់រថយន្តមួយគ្រឿងទៀតកិនស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនត្រូវរថយន្តមិនចាំម៉ាកកៀ បណ្ដាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតដែលបើកពីក្រោយ រួចកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រម៉ោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គក ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរជាកម្មករបោចរោមមាន់ បច្ចុប្បន្នស្នាក់នៅក្មុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកលេតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1CK 1932បើកបរដោយបុរសម្នាក់...

ការប្រកាសចូលរៀន របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អ និងសារអូសទាញយុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា

ភ្នំពេញ ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។ ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន១៥០កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។ ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស...

ផ្លូវជាច្រើនខ្សែក្នុងភូមិសំរោងកណ្តាល ដែលកើតចេញពីកម្លាំងសាមគ្គីត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ក្នុងថ្ងៃសូត្រនិមន្តកាន់បិណ្ឌ

ភ្នំពេញ ៖ ផ្លូវជាច្រើនខ្សែដែលកើតឡើងដោយមានកម្លាំងមហាសាមគ្គី មានព្រះសង្ឃវត្តសុវណ្ណរាសីរតនារាម ប្រជាពលរដ្ឋទាំង៤ភូមិ ប្រជាការពារ ដែលជាថវិការសប្បុ​រសជនជិតឆ្ងាយ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ និងចែកអំណោយដល់ប្រជាពលរដ្ខចាស់ជរា និងទីទាល់ក្រ ចំនួន១១០គ្រួសារ ក្រោមអធិបតីយភាពលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកសុខ សម្បត្តិ...