ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៥គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍

0
9889

ភ្នំពេញ: រសៀលថ្ងៃទី៣មីនាអ្នកប្រដាល់កម្ពុជា២រូបដែលការប្រកួតលើកដំបូងរបស់ខ្លួនជួបបរាជ័យនោះមិនដឹងថាមានសមត្ថភាពដណ្ដើមជ័យជំនះបានឬទេនៅក្នុងការប្រកួតលើកទី២នេះ ។

ង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យសន្លប់នៅទឹកទី៤ដោយសារកែងអ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai)តែ្កាលនោះពួកគេសុទ្ធតេមានហេតុផលថាមួយបុណ្យចូលឆ្នាំចិនគេមិនសូវបានហ្វឹកហាត់ទើបបរាជ័យបែបនេះ ។ការលើកឡើងបែបនេះក៏ហាក់ដូចជាសមហេតសមផលខ្លះដែរព្រោះរដូវបុណ្យទានដែលមិនមែនជាប្រពៃណីខ្មែរក៏តែងតែស្រវឹងខ្មែរបែបនេះហើយ។ ពេលនេះរដ្ឋាត្រូវជួបជាមួយអ្នកប្រដាល់ថៃសេន ឃុម(Sen Khum) ។

រដ្ឋាត្រូវការឈ្នះបន្ទាប់ពីគេចាញ់មួយប្រកួតដំបូងមកនោះ ។ គេជាអ្នកប្រដាល់ដែលមានថ្វីជើងល្អតែបើគូប្រកួតល្អជើងដែរនោះគេទាត់ចេញលែងរួចតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៤ដង ចាញ់ ១២ដងស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បាន១២ ដង ។

ចំពោះសេន ឃុមវិញដែលមួយប្រកួតដំបូងរបស់គេបានទទួលជ័យជំនះនោះគេកាន់តែត្រូវការឈ្នះបន្ថែមទៀតព្រោះនរណាក៏ចង់ឡើងឲ្យដល់វគ្គផ្ដាច់ព្រ័ត្រដែលមានរង្វាន់ជើងឯក៥.០០០ដុល្លារ និង ជើងឯករង៣.០០០ដុល្លារដែរ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦១ដង ចាញ់៦ដង និងស្មើពិន្ទុ ១ ដង ។ រដ្ឋា និងសេនឃុម នរណាជួបសំណាងល្អ ?

Nget-Ratha-Sen-Khum [800x600]

គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ដែលការប្រកួតដំបូងរបស់គេជួបបរាជ័យដែរនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai) ។

គ្រៀង ក្រៃកាលប្រកួតលើកដំបូងរបស់គេគឺផ្ដួលង៉ែត រដ្ឋានៅទឹកទី៤ ។ ង្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៧១ដង ចាញ់១៩ដងស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បាន១២ដង ។ ចំពោះវាសនាវិញកាលប្រកួតដំបូងរបស់គេជួបបរាជ័យហើយជាមួយនឹងការបរាជ័យនោះវាសនាបាននិយាយដោះសារថាមកពីគេពុំបានហ្វឹកហាត់ដែរ ។

លើកនេះគ្មានលេសនៃការចូលឆ្នាំចិនទៀទទេសង្ខឹមថាវាសនានឹងធ្វើបានល្អជាងកាលពីការប្រកួតលើកដំបូងគឺបន្ទាប់ពីចាញ់ថាខ្លួនមិនបានហាត់វាមិនទំនងនោះឡើយ ។

Kim-Veasna-Kreang-Krai [800x600]

Facebook Comments
Loading...