ទំនប់លើ បើអាជ្ញាធររៀបចំសោភ័ណ្ឌភាព នឹងបង្កើនភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនបន្ថែមទៀត

0
15358

ខេត្តមណ្ឌលគិរី៖ ពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ក្បែរទំនប់លើបានប្រាប់ថា ទំនប់លើដែលស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បើសិនអាជ្ញាធររៀបចំនូវសោភ័ណ្ឌភាព បន្ថែមប្រៀបបានទៅនឹងការរកចំណូលដល់ប្រជាពលរដ្ឋ ដោយសារពួកគាត់សង្កេតឃើញរាល់ពេលដែលភ្ញៀវមកកំសាន្តនៅក្នុងខេត្តមណ្ឌលនៅក្នុងឆ្នាំ២០១៧នាពេលកន្លងមកច្រើនភ្លូកទឹកភ្លូកដីនៅពេលមានពិធីបុណ្យជាតិម្តងៗសូម្បីរកកន្លែងស្នាក់នៅ នៅតាមសណ្ឋាគារ ផ្ទះសំណាក់រកមិនបានផង ភ្ញៀវចូលស្នាក់នៅពេញពេញទាំងអស់។

ពួកគាត់បន្ថែមថា បើអាជ្ញាធររៀបចំកែលំអ តាមរយះការដាក់ភ្លើងបំភ្លឺនៅតាមជុំវិញទំនប់ នឹងសម្អាត់នៅតាមមាត់ទំនប់ ព្រមទាំងដាក់នៅរបាំងការពារ ពេលដែលភ្ញៀវមកលេងក្នុងខេត្តមណ្ឌលគិរី នៅពេលយប់ភ្ញៀវនឹងទៅអង្គុយលេងនៅទីនោះ ដើម្បីស្រូបយកខ្យល់អាកាសដ៏ជ្រាក់ដែលមានខ្យល់បក់មករវើយៗ រឺក៏នាំគ្រូសារទៅអង្គុយលេងញាំអាហារជាលក្ខណៈគ្រូសារ។

ការលើកឡើងបែបនេះរបស់អ្នកដែលរស់នៅក្បែទំនប់លើ ដោយកន្លងមកពួកគាត់ បានឃើញភ្ញៀវមួយចំនួន មកលេងក្នុងខេត្តមណ្ឌលគិរី បាននាំគ្រួសារមកញាំអាហារនៅតាមដងផ្លូវភ្លោះយ៉ាងសប្បាយ ក្រោមអំពូលភ្លើងនៅតាមបងផ្លូវភ្លោះ។ ដូច្នេះទើបពួកគាត់ថាបើអាជ្ញាធររៀបចំសោភ័ណ្ឌភាពនៅទំនប់លើបន្ថែមនឹងបង្កើនភ្ញៀវទេសចរណ៍មកទស្សនាក្នុងខេត្តមណ្ឌលគិរី បានច្រើនមួយកំរិតទៀត ដែលបង្កើនចំណូលដល់ប្រជាពលរដ្ឋតាមការដាក់លក់នៅវត្ថុអនុស្សាវរីយ៍ បន្លៃត្រីសាច ផ្លែឈើ ហើយក៏ធ្វើអោយសោភ័ណ្ឌភាពខេត្តមណ្ឌលគិរី កើនឡើងមួយកំរិតថែមទៀតផង៕ ដោយ(មនោរម្យ)

IMG-20180128-WA0002

IMG-20180128-WA0000

Facebook Comments
Loading...