អេឡិចត្រូនិកMATIC ការពារតំណែងជើងឯកមិនបានជោគជ័យ

0
8826

ភ្នំពេញ៖ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដែលទៅការពារតំណែងជើងឯកកីឡាអេឡិចត្រូនិកMATIC 2018នៅប្រទេសថៃនោះបានត្រឡប់មកវិញហើយ ដោយការពារតំណែងមិនបានឡើយដោយសារចាញ់ក្រុម Syne Gamingមកពីប្រទេសម៉ាឡេស៊ី០ ទល់២

 

ព្រឹត្តិការណ៍ដែលមានឈ្មោះថាMission Against Terror International Championship នេះមានប្រទេសចំនួន៦ចូលរួម ។ប្រទេសទាំង៦នោះមានកម្ពុជា ចិន ថៃជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី សឹង្ហបូរី និង ប្រទេសម៉ាឡេស៊ី ។ការប្រកួតមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៣ និង ១៤មករា ។កម្ពុជាបានបញ្ជូនកីឡាករ២ក្រុមគឺក្រុមជើងឯកNeverCare និង ក្រុមជើងឯករង Infinity ទៅចូលរួម ។

គួរបញ្ជាក់ថាក្នុងមួយក្រុមៗមានសមាជិកចំនួន៥រូប ។សម្រាប់ប្រទេសថៃចូលរួមប្រកួតចំនួន៣ក្រុម ចិនមាន២ក្រុមសឹង្ហបូរី២ក្រុម ម៉ាឡេស៊ី២ក្រុម និង ឥណ្ឌូនេស៊ីមានមួយក្រុមតែប៉ុណ្ណោះ សរុបមាន១២ក្រុម ។

កម្ពុជាធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ១២០១៥មកម្ល៉េះដែលកាលនោះដណ្ដើមបានចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៦បានចំណាត់ថ្នាក់លេខ ២ ឆ្នាំ២០១៧បានចំណាត់ថ្នាក់លេខ ១ ម្ដងទៀត ។

2

1

photo_2018-01-17_06-46-10

Facebook Comments
Loading...