រដ្ឋមន្ត្រីការបរទេសអាមេរិកមិនដែលគឹតថាលោកត្រាំជាមនុស្សឆ្កួតទេ

0
77246

ជាថ្មីម្តងទៀតលោកTellerson រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា លោកមិនដែលបានគឹតឬក៏ កើតការសង្ស័យថា លោកត្រាំជាមនុស្សមានបញ្ហាសតិម្តងណាទាល់តែសោះឡើយនៅពេលដែលសៀវភៅមួយសរសេរអំពីឆាកជីវិតលោកត្រាំបានចេញលក់ ហើយអ្នកនិពន្ធសៀវភៅនេះបានដកដ្រង់សម្តីបុគ្គលិកសេតវិមានដែលបាននិយាយថា មើលទៅលោកត្រាំមានចរិតដូចកូនក្មេងបេះបិត។

image

អ្នកនិពន្ធសៀវភៅនេះលោកMichael Wolffបានដកស្រង់សម្តីអ្នកធ្វើការនៅក្នុងសេតវិមានដែលបាននិយាយថា៖ វាដូចជាមានសញ្ញាលេចចេញមកថា លោកត្រាំមានជម្ងឺសតិមិនល្អដ៏ធ្ងន់ធ្ងរ។ សៀវភៅរបស់គាត់មានចំណង ជើងថា៖ FIRE and FURY : Inside the Tramp White Houseបានដាក់លក់មុនកាលកំណត់ បើទោះបីលោកប្រធានាធិបតីមានបំណងរារាំងមិនឲ្យមានការបោះពុម្ពក៏ដោយ។

លោកត្រាំនិយាយថា៖ សៀវភៅនេះមានលក្ខណះគួរឲ្យធុញទ្រាន់ខ្លាំងណាស់ វាគ្មានការពិត។ ការចេញផ្សាយសៀវភៅនេះគឺ ជាការជម្រុញដោយពួកកាសែតដែលចោមរោមស្អប់រូបលោកតែប៉ុណ្ណោះ។ ដោយឡែកលោករដ្ឋមន្ត្រីការ បរទេសអាមេរិកដែលធ្លាប់រងការចោទប្រកាន់ថាលោកត្រាំជាមនុស្សឆ្កួតកាលពីឆ្នាំមុននោះបាននិយាយការពារខ្លួនលោកថា លោកមិនដែលមានការសង្ស័យថាលោកត្រាំមានជម្ងឺឆ្កួតជ្រូកម្តងណាទាល់តែសោះ៕

image

Facebook Comments
Loading...