អាមេរិកចង់កាត់ជំនួយពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ

0
32080

នៅថ្ងៃទី៣ខែមករានេះ សហរដ្ឋអាមេរិកបានបង្ហាញពីបំណងចង់កាត់ជំនួយមូលនិធិពីទីភ្នាក់ ងារអង្គការសហប្រជាជាតិដែលមានភារកិច្ចផ្តល់ជំនួយទៅដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ដោយសារតែខឹងរដ្ឋាភិបាលប៉ាឡេស្ទីនមិនព្រមបើកការចរចារជាមួយអ៊ីស្រាអែលអំពីបញ្ហាទីក្រុងយេរុយសាឡឹម

image

ការចរចារនេះបានផ្អាកក្រោយពីអាមេរិកបានប្រកាសទទួលស្គាល់ ទីក្រុងនេះថាជារដ្ឋធានីរបស់អ៊ីស្រាអែល។ តាំងពីឆ្នាំ២០១៤មក អាមេរិកបានផ្តល់មូលនិធិដល់ទីភ្នាក់ងារផ្តល់ជំនួយដលជនភៀសខ្លួនប៉ាឡេស្ទីនជាង៥ពាន់លានដុល្លារហើយនៅឆ្នាំ២០១៦ នេះបានផ្តល់ចំនួន៣៦៨លានដុល្លាររួចជាស្រេច។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា៖ លោកប្រធានាធិបតីរបស់យើងបាននិយាយថា លោកចង់ផ្តាច់ជំនួយ នេះទាំងអស់រហូតទាល់តែប៉ាឡេស្ទីនយល់ព្រមវិលមកចូលរួមតុចរចារឡើងវិញ។យើងមិនមានឃើញដំណោះស្រាយណាមួយក្រៅពីនេះទេ៕

Facebook Comments
Loading...