រណ្តៅដីយក្សដែលមានផ្ទៃដីដល់ទៅរាប់ហត្តាឯណោះកំពុងតែដំណើរការយ៉ាងមមារញឹកបន្ទាប់ពីបានផ្អាកដំណើរការអស់មួយរយៈពេលកន្លងមកហើយ ដែមានទីតាំងស្ថិតនៅភូមិភ្លើងឆេះរទេស សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
អ្នកភូមិដែលរស់នៅក្នុងសង្កាត់ភ្លើងឆេះរទេសបានប្រាប់ អ្នកសារពត័មានថាកំពុងមានការព្រួយបារម្មណ៏អំពីការជីកយកអាចម៏ដី របស់ឈ្មួញដែលបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ដីស្រែរបស់ពួកគាត់ដែលមានព្រំជាប់និងរណ្តៅដីយក្សដ៏ធំមួយនោះ។
អ្នកភូមិក៏បានបន្តថា ពួកគាត់សព្វថ្ងៃរស់នៅពឹងអាស្រ័យទៅលើដីស្រែចំការដើម្បីបង្ករបង្កើនផលដំណាំដាំដុះស្រូវអង្ករ ប្រសិនបើដីស្រែចំការរបស់ពួកគាត់បាក់ស្រុតចូលក្នុងរណ្តៅដីនោះទៅតើអោយពួកគាត់រំពឹងអ្វីទៀត។
សូមបញ្ជាក់ផងដែរថា រណ្តៅដីយក្សដែលមានអាយុកាលចាស់វស្សារហើយនេះចាប់ផ្តើមដំណើរការប្រមាណជា ២ ឬ៣ខែមកហើយ ដោយមានការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រៀងដែលបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈនិងជាពិសេសបង្កការប្រេះស្រាំដល់ផ្លូវបេតុងជាច្រើនខ្សែរដែលបណ្តាលមកពីរថយន្តដឹកដីធំៗទាំងនោះផងដែរ។
អ្នកភូមិ ក៏បានសំណូមពរអោយអាជ្ញាធរខណ្ឌ ក៏ដូចជាសាលារាជធានីភ្នំពេញមេត្តាជួយបិទការជីករណ្តៅដីនេះដើម្បីកុំអោយពួកគាត់មានការព្រួយបារម្មណ៏នាពេលអនាគតផងដែរ៕