កំពង់ឆ្នាំង៖ ការណូតស្មាចពីគ្រឿងបុកគ្នាទៀតហើយនិងបណ្តាលអោយបុរស់ម្នាក់បែកក្បាលធ្លាក់ទឹកស្លាប់ភ្លាមៗនៅលើផ្ទៃទឹកបឹងមួយកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់រវៀងការណូតស្មាច់២គ្រឿងបានកើតឡើងនៅវេលាម៉ោង៤រៀបភ្លឺឈានចូលថ្ងៃទី២៤ធ្នូ២០១៧នៅចំណុចលើផ្ទៃទឹកបឹងអន្ទង់អេកដែលស្ថិតក្នុងភូមិកោះកែវឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះមានឈ្មោះ វ៉ាតភារម្យហៅជឿនអាយុ៣៧ឆ្នាំមានប្រពន្ធឈ្មោះគឹមចិន្តាអាយុ៣៥ឆ្នាំងមានកូនតូចៗ៤នាក់នៅក្នុងបន្ទុករសនៅក្នុងភូមិកោះកែវខុំស្វាយច្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងមុខរបបនេសាទត្រី ។
សមត្ថកិច្ចខាងលើដដែលបាននិយាយអោយដឹងទៀតថថានៅមុនពេលកើតហេតុជនរងគ្រោះពីនាក់ប្តីប្រពន្ធបានបើកការណូតជរ័ស្មាចចេញទៅមើលលបចំងាយពីភូមិប្រមាណជា៧០ម៉ែត្រក៍ត្រូវបានការណូតមួយគ្រឿងទៀតបានបើកមកបុកចំទទឹងការណូតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយជនរងគ្រោះបែកក្បាលធ្លាក់ទឹកខណះដែលប្រពន្ធជនរងគ្រោះនៅពីខាងមុខក្រាបចុះនិងបានគេចផុតពីគ្រោះថ្នាក់តែការណូតមិនបានលិចនោះឡើយហើយការណូតជនបង្កបានបើកគេចខ្លួនបាត់ផងដែរ ។
ក្រោយពេលកើតហេតុប្រពន្ធជនរងគ្រោះបានស្រែកឆោឡោហៅបងប្អូនអ្នកភូមិអោយជួយរាវរកនិងស្រង់យកជនរងគ្រោះនិងដឹកតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យខេត្តសាកសពជនរងគ្រោះត្រូវបានដឹកយកមកប្រគល់ជូនគ្រូសាសពដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
ប្រភពដោយឡែកមួយផ្សេងទៀតបានបង្ហើបអោយដឹងថាពាក់ពន្ធនិងរឿងខាងលើនេះជនបង្កមិនមានអ្នកណាក្រៅពីអ្នកនៅក្នុងភូមិនេះឡើយព្រោះការណូតបើកចេញពីក្នុងភូមិហើយលឿនមិនមានបំពាក់ភ្លើងបំភ្លឺ ។
ដោយឡែកការណូតជនរងគ្រោះត្រូវបានសមត្ថកិច្ចនគបាលស្រុករលាប្អៀនាំយកមករក្សារទុកហើយពាក់ពន្ធនិងករណីខាងលើនេះសមត្ថកិច្ចកំពង់បើកការស្រាវជ្រាវបន្ទាន់តាមរកអត្តសញ្ញាណជនបង្កមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង