ប៉ូលិសប៉ុស្តិគគីរធំឃាត់ខ្លួនស្ត្រីម្នាក់ពីបទជួញដូរសារធាតុញៀនខុសច្បាប់

0
16026

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ត្រូវបានប៉ូលិសប៉ុស្តិរដ្ឋបាលគគីរធំឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់(ម៉ាទឹកកក)។ ករណីឃាត់ខ្លួនស្ត្រីជួញដូរថ្នាំញៀននៅវេលាម៉ោង11និង30នាទីថ្ងៃទី19ខែធ្នូឆ្នា2017នៅចំណុចភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សេងចន្ទី ភេទស្រីអាយុ30ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល ដកហូតបានវត្ថុតាងសារធាតុញៀន ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)កញ្ចប់ធំ1កញ្ចប់និងកញ្ចប់តូចចំនួន6កញ្ចប់ទូរស័ព្ទ1គ្រឿង ។

លោកសួនសម្បត្តិមេប៉ុស្តិរដ្ឋបាលគគីរធំបានឲ្យដឹងថា នៅវេលាម៉ោង11និង30នាទីកម្លាំងប៉ូលិសប៉ុស្តិរដ្ឋបាលចេញល្បាតតាមគោលដៅក្នុងមូលដ្ឋាននិងតាមផ្លូវជាតិលេខ1បានឃើញមុខសញ្ញាកំពុងឈរម្នាក់ឯងមុខក្លោងទ្វាវត្តគគីរធំ(ហៅវត្តចាស់)ពេលនោះកម្លាំងនគរបាលប៉ុស្តិមានការសង្ស័យក៌ឃាត់ខ្លួនធ្វើការសួរនាំនិងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន៧កញ្ចប់ដាក់នៅក្នុងប្រអប់ដាក់វែនតា ភ្លាមនោះប៉ូលិសប៉ុស្តិបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិរដ្ឋបាលដើម្បីសាកសួរ ។

លោកសួនសម្បត្តិបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភ្នំពេញរួចបន្តយកមកលក់ឲ្យស្ត្រីម្នាក់មិនស្គាល់ឈ្មោះនៅម្តុំវត្តគគីរធំហៅ(វត្តចាស់) ។

លោកនាយប៉ុស្តិបានបន្តទៀតថា កម្លាំងនគរបាលប៉ុស្តិគគីរធំលោកបានបែងចែកជាក្រុមចុះដើរល្បាត់តាមមូលដ្ឋានជាប្រចាំដើម្បីការពារធានាសន្តិសុខជូនប្រជាពលរដ្ឋ ពិសេសបង្កាបង្ក្រាបបទល្មើសការចរាចរណ៌និងជួញដូរគ្រឿងញៀន គឺជាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

2017-12-19-PHOTO-00000337

2017-12-19-PHOTO-00000338

Facebook Comments
Loading...