មិនដឹងថាដោយសារហេតុផលណានោះទេ ដែលសម្តេចប៉ាបមិនបានមានបន្ទូលមួយម៉ាត់ណាសោះអំពីជោគវាសនារបស់ជនជាតិរ៉ូហ៊ីងយ៉ានៅពេលដែលព្រះអង្គបំពេញទស្សនកិច្ច នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែពេលយាងមកដល់ប្រទេសបង់ក្លាដេស ជាទឹកដីដែលជនជាតិរ៉ូហ៊ីងយ៉ាជាង៦០ម៉ឺនរត់ភៀសខ្លួនពីការសម្លាប់ផ្តាច់របស់ពូជទាហានមីយ៉ាន់ម៉ា សម្តេច ប៉ាបFrancisបានជួបដោយផ្ទាល់ជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
ក្នុងពេលជួបជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១៦នាក់នៅក្នុងទីក្រុងDhakaសម្តេចប៉ាបមានបន្ទូលថា៖ វត្តមានរបស់ ព្រះជាម្ចាស់នៅថ្ងៃនេះក៏ដោយសារការអំពាវនាវរបស់ជនជាតិរ៉ូហ៊ីងយ៉ាដែរ។កងទ័ពមីយ៉ាន់ម៉ាបានបណ្តេញជនជាតិរ៉ូហ៊ីងយ៉ាដោយចុងអាវុធនិងបានសម្លាប់ ធ្វើទារុណកម្ម ឆក់ប្លន់ទ្រព្យ សម្បត្តិ ដោយចាត់ទុកថាពួកគេគឺជាជនចំណាកស្រុកបឹងហ្គាលីតែប៉ណ្ណោះមិនមែនជាជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ៕
Facebook Comments
Loading...