កណ្ដាល ៖ថ្ងៃទី ២៥•១១•២០១៧ វេលាម៉ោង ១៨•០០នាទី លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងបញ្ជាអោយឃាត់ខ្លួនឈ្មោះ ចេក កៅដេត និងឈ្មោះ ថន ពូន ក្នុងករណីលួចម៉ាស៊ិនបូមទឹកកើតហេតុថ្ងៃទី២៤•១១•២០១៧ វេលាម៉ោង ១៦•២០នាទី ។នៅចំនុចដីស្រែរបស់ឈ្មោះពេជ្រ ឈុនលី ភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះពេជ្រ ឈុនលី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
ចំណែកជនសង្ស័យចំនួន ០២នាក់ទី១•ឈ្មោះ ចេក កៅដេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់(ឃាត់ខ្លួន)ទី២•ឈ្មោះ ថន ពូន ភេទ ប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ-មិនពិត (ឃាត់ខ្លួន)អ្នកទាំង០២មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។វត្ថុតាងចាប់យក -ម៉ាស៊ីនម៉ាកCHHANG HONG(ចិនវៀតណាម)កម្លាំង៨សេះម៉ាស៊ូត ចំនួន០១គ្រឿង
ប្រភពបានបន្តទៀតថា នៅថ្ងៃទី២៤•១១•២០១៧វេលាម៉ោង១៦•២០នាទីឈ្មោះចេក កៅដេត និងឈ្មោះថន ពូន បានបបួលគ្នាទៅលួចម៉ាស៊ីនរបស់ឈ្មោះ ពេជ្រ ឈុនលី ដែលទុកនៅដីស្រែ ។រួចឈ្មោះ ចេក កៅដេត បានដឹកម៉ាស៊ីនដែលលួចបានយកទៅលក់អោយឈ្មោះឈាង ហុង ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរ-ជាងជួសជុលម៉ាស៊ីន មានទីលំនៅភូមិព្រែករុនលើ ឃុំព្រែកគយស្រុកស្អាងក្នុងតំលៃចំនួន ១០ម៉ឺនរៀល អ្នកទិញនៅជំពាក់៦ម៉ឺនរៀល។លុះដល់ថ្ងៃទី២៥•១១•២០១៧ជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចប៉ុស្ដិក្រាំងយ៉ូវ រួចសមត្ថកិច្ចបានហៅជនសង្សយ័មកសាកសួរ។ជនសង្ស័យបានសារថាពួកខ្លួនបានលួចម៉ាស៊ីននោះពិតប្រាកដមែន ៕ដោយសនសុភ័ក្ដ