អ្នកនាំពាក្យតុលាការកំពូល៖ សាលដីកាកាត់ទោស «រំលាយគណបក្សសង្រ្គោះជាតិ» នឹងប្រកាសនៅល្ងាចនេះ

0
16856

លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលបានបញ្ជាក់ប្រាប់នៅវេលាម៉ោងប្រមាណជិត១០៖៥៥នាទីថ្ងៃនេះថា៖ «សាលដីកានឹងប្រកាសថ្ងៃនេះ ដាច់ខាតមិនឲ្យរំលងដល់ថ្ងៃទី១៧ ខែវិចិ្ឆកាឡើយ ខណៈពេលនេះសវនាការកំពុងដំណើរការតាមនីតិវិធី»។fn-2017-11-15-19-34-27-0

 

សូមបញ្ជាក់ថា នៅវេលាម៉ោង៨៖៤០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដានអាចកត់ត្រាបាន។

 

Facebook Comments
Loading...