តាមDaily Mailបានផ្សាយថា កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅនេះប្រជាជនមូស្លឹមពោរពេ ញដោយកំហឹងប្រមាណ២០ ០០០នាក់បានវាយដុតបំផ្លាញភូមិស្ថានអ្នកកាន់សាសនាហិណ្ឌូ មួយកន្លែងក្នុងតំបន់Rangpur Sadarនៃប្រទេសបង់ក្លាដេសបន្ទាប់ពីមានពាក្យចចាមអារ៉ាមបង្ហោះតាមហ្វេសប៊ុកប្រមាថមើលងាយដលើសាសនាអ៊ីស្លាមរបស់ខ្លួន។ប៉ូលីសបានបាញ់គ្រាប់បែកផ្សែងនិងឧស្ម័នបង្ហូរទឹក ភ្នែកដើម្បីបំបែកហ្វូងមនុស្ស។ មនុស្សម្នាក់បានស្លាប់ ឯ៥នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ។ អ្នករងរបួសនេះភាគច្រើនត្រូវគ្រាប់កាំភ្លើង។ហ្វូងមនុស្សក៏បានងាកមកវាយប្រហារប្រឆាំងនឹងប៉ូលីស វិញ ហើយបានបិទផ្លូវហាយវ៉េយក្នុងតំបន់នោះអស់រយៈពេល៤ម៉ោង។
Facebook Comments
Loading...