ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង រួមនឹង មន្ដ្រី​ក​សា​លា​ខណ្ឌ និងសង្កាត់ បាន​ចូលរួម​ធ្វើពិធីបុណ្យកាន់បិណ្ឌ​វេន​ទី​១៣ នៅវត្តលង្កា

0
97

ភ្នំពេញ ៖ ឯកឧត្តមអិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកងលោកសុខ​ សម្ប​ត្តិ អ​ភិ​បា​លនៃគណអភិបាលខណ្ឌបឹងកេងកង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹង មន្ដ្រី​ក្នុង​សា​លា​ខណ្ឌ និងសង្កាត់ បាន​ចូលរួម​ក្នុងពិធីបុណ្យកាន់បិណ្ឌ​វេន​ទី​១៣ និងបាននាំមកនូវបច្ចយ័តំកល់ជើងបិណ្ឌ ​គ្រឿងឧបភោគ បរិភោគ មួយចំនួនដើម្បី ធ្វើ​ពិ​ធី​កាន់បិណ្ឌ នៅវត្តលង្កា ស្ថិត​ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​ដើម្បីគោរពតាមទំនៀម ទម្លាប់​ប្រពៃណីព្រះពុទ្ធសាសនានៅក្នុងពិធីបុណ្យភ្ជុំ​បិណ្ឌ​រ​យៈ​​ពេលកន្លៈខែ ដោយចាប់ផ្តើម​ពីថ្ងៃ១រោចខែភទ្របទរហូតដល់ថ្ងៃ១៥រោច​នេះ ពុទ្ធបរិស័ទ្ធ​តែង​តែ​​នាំគ្នាធ្វើ​ជា​រៀង រាល់ឆ្នាំ ដែលចំណុះជើង​វត្តមួយ​ចំនួន ក៏បានទៅកាន់វេននៅ​ស្រុក​កំណើ​ត​មួយចំនួនទៀត ក៏បានទៅកាន់វេននៅជិតផ្ទះរបស់ខ្លួនផងដែរ។ នេះគឺជាការប្រតិបត្តិ ទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតា ហើយការរៀបចំ​ធ្វើ​ពិ​ធី​បុណ្យ​នេះ​​ឡើង​ក្នុង​គោលបំណង ដើម្បី​នាំយក​ចង្ហាន់ មាន​បាយ សម្ល នំចំណី ផ្លែឈើ ​​ទៀន​ធូប ផ្កា​ភ្ញី ថវិកានិង​ទេយ្យទាន​មួយ​ចំនួន ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ដាក់​បាត្រ​ប្រគេន​ដល់​ព្រះ​សង្ឃ បួង​​សួង​ឧទ្ទិស​កុសលផល​បុណ្យជូនដល់ មាតា បិតា ជីដូន​ជីតា កូនចៅ និង​ញា​ត្តិ​ការ​ទាំង​​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ស្ថាន​ទៅក្នុង​លោក​ខាងមុខ​ឲ្យ​ចាក​ផុត​ពី​ទុក្ខទោស ហើយ​បាន​ទៅ​កើត​ក្នុង​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមាន​គុណ​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្ដែ​នៅ មានអត្ថនយ័សំខាន់មួយទៀត គឺ ការពិចារណានូវសង្សារវដ្ដ ដែលមនុស្ស​កើត​មក​តែង​តែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តអោយលះ​បង់អំពើបាប​ហើយ​ខិត​ខំធ្វើ​តែ​អំ​ពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាននរក ប្រេតជា តិរិច្ឆាន និង អសុរ​កាយដើម។ហើយបុណ្យកាន់បិណ្ឌនេះ​ក៏​ទុក​ថា ជា​ឱកាស​សម្រាប់​មនុស្ស​ធ្វើ​សេចក្តី​ល្អ គឺ​ល្អ​ទាំង​កាយ ទាំង​វាចា ទាំង​ចិត្ត បើទោះជា​ធ្វើ​ល្អ​បានតែ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ក៏ដោយ ក៏​ជា​ឧបនិស្ស័យ​មួយ​ដែល​ប្រសើរ​ជាង​អត់​សោះ ហើយក៏​ជាការ​ក្រើនរំលឹក​ដល់​ចិត្ត​មនុស្ស​ឱ្យ​គិតដល់​សេចក្តី​ល្អ និងស្គាល់​រសជាតិ​នៃ​សេចក្តី​ល្អ​ផងដែរ។

ដើម្បីរួម​ចំ​ណែក​ក្នុង​ការ​ជួយ ទ្រ​ទ្រង់​ដល់​វិ​ស័​​យ​ព្រះពុទ្ធ​សា​ស​នា​ដែ​ល​​ជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំ​នៀ​ម​ទំលាប់កេរដំ​ណែ​លរបស់​ដូន​តា​យើ​ង​តរៀងរហូតមក​កម្មវិធីសូត្រមន្ត នមស្សការ​ថ្វាយ​ព្រះ​រតនត្រ័យសមាទានសីល និមន្ដព្រះ​សង្ឃ​ចម្រើន ព្រះបរិត្ត សម្ដែងធម្មទេស​នា កាលពីថ្ងៃទី២៩កញ្ញា មកដល់ព្រឹកថ្ងៃទី៣០ ឯកឧត្តមអិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកងលោកសុខ​ សម្ប​ត្តិ អ​ភិ​បា​លនៃគណអភិបាលខណ្ឌបឹងកេងកង លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹង មន្ដ្រី​ក្នុង​សា​លា​ខណ្ឌ និងសង្កាត់ បានប្រគេនតេយ្យទាន រាប់បាត្រ ព្រះសង្ឃពហូទេវាឆ្លងជាកិច្ចបង្ហើយបុណ្យវេនទី១៣ ៕

Facebook Comments
Loading...