ធ្លាយរឿងThe kanitha Show ប្រើល្បិចប្រមូលលុយ5000$/ម្នាក់តាមអនឡាញ សង្ស័យថាជារឿងឆបោក ?

0
281

ភ្នំពេញ ៖ បុគ្គលតាំងខ្លួនជាអ្នកអធិប្បាយសង្គមឈ្មោះ កន្និដ្ឋា The Kanitha Show ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា កន្លងមកនាងបានចេញវីដេអូអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមលេងហ្គេម កាក់មាស ដែលហ្គេមនេះ នាងកន្និដ្ឋាអះអាងថា ទទួលបានប្រាក់ចំណេញច្រើន កែប្រែជោគវាសនាខ្លួន ប៉ុន្តែផ្ទុយទៅវិញ មានអ្នកចាញ់បោកលុយចូលរួមលេងហ្គេមជាមួយកន្ឋិដ្ឋាជាច្រើនម្នាក់ចន្លោះ ៥ ០០០ដុល្លារ។

តាមរយៈវីដេអូដែលសារព័ត៌មានយើងទទួលបានពីប្រភពដែលថាបានចាញ់បោកការលេងហ្គេមជាមួយ The Kanitha Show បញ្ជាក់ថា កន្និដ្ឋា បានធ្វើអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមក្នុងហ្គេមនេះដើម្បីស្វែងរកលុយបន្ថែមចាប់ពី ៩០០ដុល្លារ ដល់ទៅ ២ ០០០ដុល្លារក្នុងមួយខែ ដោយគ្រាន់តែអង្គុយលេងហ្គេមរយៈពេល ៤ទៅ ៥ម៉ោងក្នុងមួយថ្ងៃ។ ប្រភពដដែលបន្តថា កន្និដ្ឋា បានយកប្រាក់ ៥ ០០០ដុល្លារ ដើម្បីជួលគ្រូបង្រៀនល្បីនៅសហរដ្ឋអាមេរិកដែលខ្លាំងពូកែ ដែលពូកែលេងហ្គេមកាក់មាសខ្លាំងជាងនាងទៀត មានឈ្មោះថា អាឡិច ប៉ុន្តែផ្ទុយពីការអះអាងរបស់នាង ពួកយើងបានចាញ់បោកលុយអស់ ៥ ០០០ដុល្លារក្នុងមួយម្នាក់។

ជុំវិញរឿងរ៉ាវនេះ មានសំនួរជាច្រើនបានចោទសួរ តើពិតដែទេThe kanitha Show ពាក់ពន្ធជាមួយប្រុសចាស់ម្ចាស់ចិត្តម្នាក់បានប្រមូលលុយ 5000$/ម្នាក់ ដែលមានការសង្ស័យថាជារឿងឆបោក ….។

យោងតាមវីដេអូបែកធ្លាយនោះ អ្នកនាងអះអាងថា ប្រសិនបើមានបងប្អូនចូលរួម ត្រូវបង់ប្រាក់អស់លុយ ៥ ០០០ដុល្លារដើម្បីទិញសំបុត្រឲ្យក្លាយជាសមាជិក។ នាងថា ចំណាយអស់ ៥ ០០០ដុល្លារ ត្រឹមតែពីរបីខែគឺរួចដើមវិញ ហើយក្រោយមករកបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ វីដេអូដដែលបន្តនាងបានអំពាវនាវថា ការលេងហ្គេមនេះ មែនមិនរកលុយបានត្រឹម ២ ០០០ដុល្លារក្នុងមួយខែប៉ុណ្ណោះទេ គឺរកលុយបានគុណពីរ គុណបីដងទៀតឯណោះ។

ក្នុងវីដេអូដែលនោះ កន្និដ្ឋា បានបន្តអំពាវនាវយ៉ាងទទូចឲ្យពលរដ្ឋខ្មែរចូលលេងហ្គេមនេះ តែផ្ទុយទៅវិញ អ្នកធ្លាប់បានចូលរួមលេងហ្គេមនេះ ជាច្រើនរយនាក់ ទម្លាយព័ត៌មានសម្ងាត់ បានអះអាងថា កន្ឋិដ្ឋា បោកប្រាស់អស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារតាមរយៈការលេងហ្គេមកាក់មាស Game ដែលផ្ទុយពីវីដេអូនាងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរចូលរួមលេងរបស់នាង។

សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments
Loading...