បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជិតឆ្ងាយក្នុងសង្កាត់សំរោង និងសង្កាត់ពញ្ញាពន់ប្រញ៉ាប់មកបំពេញឯកសារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័នឲ្យបានគ្រប់ៗគ្នា

0
254

ភ្នំពេញ ៖ ប្រជាពលរដ្ឋទាំងជិត ទាំងឆ្ងាយជាច្រើបានមកបំពេញឯកសារចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលភូមិសំរោងត្បូង មន្ត្រីការិយាល័យភូមិបាលខណ្ឌព្រែកព្នៅ និងក្រុមការដាក់ទទូលឯកសាររបស់បងប្អូនប្រជាពលរដ្ឋនៅវត្តអង្គសេរីសួរស្តី (ហៅវត្តសំរោងត្បូង) ចំណែកភូមិសំរោងកណ្តាល ដាក់នៅក្នុងវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ហើយបងប្អូនដែលមិនទាន់បានមកបំពេញឯកសារសូមប្រញ៉ាប់មកទទួលឲ្យបានគ្រប់ៗគ្នា។

លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានដីនៅសង្កាត់សំរោង និងសង្កាត់ពញ្ញាពន់ ពិសេសម្ចាស់ដីដែលមិនមានម្ចាស់រស់នៅ សូមបងប្អូនរួសរាន់មកបំពេញឯកសាចុះបញ្ជី ដីធ្លីរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះក្រុមការងារចុះបញ្ជីដីធី្ល កំពុងរៀបចំឯកសារ ចុះវាស់វែងជូនបងប្អូនដោយមិនគិតថ្លៃ បានជាច្រើនភូមិហើយ ហើយក៍ជិតនិងបិទបញ្ចប់ផងដែរនៅសង្កាត់ពញ្ញាពន់។

លោក ស៊ូ ស៊ីវុត្ថា បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។

លោកបញ្ជាក់ថា ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ នេះមិនមានការបង់ប្រាក់នោះឡើយ ហើយការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ និងសម្រេចឲ្យបានរួចរាល់ក្នុងឆ្នាំ២០២៤នេះ៕

 

Facebook Comments
Loading...