ឯកឧត្តម ហ៊ុន ម៉ានី ៖ ទោះបីលទ្ធផលប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី បើរកឃើញថា មានសារជាតិញៀន ក៍ត្រូវបណ្តេញចេញពីក្របខណ្ឌដែរ

0
273

ភ្នំពេញ ៖ បេក្ខជនប្រឡងជាប់ជាស្ថាពរ ឬក្នុងកម្មសិក្សាមានការតាំងស៊ុបក្តី និងត្រូវបណ្តេញចេញពីក្របខណ្ឌ បើរកឃើញថា មានសារជាតិញៀន ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខណៈ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ,ក្រសួងសាធារណការ និងដឹកជញ្ជូន ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមណ្ឌលកំណែ ស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមលទ្ធផលអ្នកជាប់ជាស្ថាពរនាពេលនេះ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ៣៣នាក់ មាន ១៣នាក់ ជាស្រ្តី សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ៩៩នាក់ មាន១៨នាក់ ជាស្ត្រី និងសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់ មាន ១៧នាក់ ជាស្រ្តី៕

Facebook Comments
Loading...