គណ​បក្សសង្កាត់សំរោង ធ្វើពិធីផ្សព្វផ្សាយសេចក្តី​សម្រេចចិត្ត​មហា​សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដល់មន្ត្រីបក្សថ្នាក់មូលដ្ឋាន

0
294

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះក្រុមការងារគណៈ​ពង្រឹងមូល​ដ្ឋាន​សង្កាត់សំរោង បានធ្វើពិធីផ្សបផ្សាយផែនការចាត់តាំងអនិវត្តសេចក្តី​សម្រេចចិត្ត​មហា​សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា ដល់មន្រីបក្សថ្នាក់​មូល​ដ្ឋាន នៅស្នាក់ការ​គណ​បក្សសង្កាត់សំរោង ក្រោមអធិបតីភាពលោកស្រី សក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង តំណាងឯកឧត្តម ហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង និងមានការចូលរួមពីលោក ស៊ូ ស៊ីវុត្ថា , លោកឈាន សុវិទ្យា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ព្រមទាំងលោក/លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ និងមន្ត្រីបក្សថ្នាក់មូលដ្ឋាន និងសមាជិកបក្សជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីនេះលោកស៊ូ ស៊ីវុត្ថា បានលើកឡើងពីវីរៈភាពដ៍អង្គអាចក្លាហាន និងការដឹកនាំប្រទេសអស្ចារ្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសគាំទ្រយ៉ាងលើសលប់ ដើម្បីឲ្យសមាជិកបានយល់ជ្រាបច្បាស់។

នៅក្នុងឱកាសនោះផងដែរលោកស្រីសក់ ស៊ីថា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៤ ​និងឆ្នាំបន្ដបន្ទាប់​ដើម្បី​អនុវត្ត​ន៍​ឲ្យ​បាន​ជោគជ័យ នូវសេចក្ដីសម្រេចរបស់មហាសន្និបាតវិសមញ្ញតំណាងទូងទាំងប្រទេស គ​ណ​បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមនឹងក្រុមការងារបានដាក់​ចេញនូវផែនការចាត់​តាំង​ អនុ​វត្ត​ន៍នូវការងារសំខាន់ៗ១ចំនួន ក្នុងនោះរួមមានការបន្ដពង្រឹង ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ សោភ័ណ​ភាព​ទី​ក្រុង, លើកកម្ពស់ការគោរពសិទ្ធសេរីភាព និងសេចក្ដីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងសិទ្ធប្រជា​ធិប​​តេយ្យនិងនីតិរដ្ឋ ,ជម្រុញផលិតកម្មលើកកម្ពស់ជីវភាពរស់នៅ​និងកាត់បន្ថយ ភាពក្រីក្ររ​ប​​​ស់​ប្រជាពលរដ្ឋ,ការងារគណបក្ស,ការងារបោះឆ្នោត និងបន្ដអនុវត្តកម្មវិធីកំណែទម្រង់​នៅ​គ្រប់​​ការដ្ឋានសំខាន់ៗនានាឲ្យសម្រេចបានជាផ្លែផ្កា។

លោកស្រីបន្តថា ក្នុងពិធីសំណេះសំណាលកាលពីថ្ងៃទី២០មករា កន្លងមកនេះសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់អានុសាសន៍អោយមន្ត្រីតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ត្រូវរក្សាឲ្យបាននៅសមាជិកចាស់ និងពង្រីកសមាជិកថ្មី ដូចនេះយើងជាប្រធាន អនុប្រធាន ក្រុមការងារ និងមន្ត្រីបក្សថ្នាក់មូលដ្ឋាន ត្រូវ​បន្ដ​ខិតខំ ដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាម​មូលដ្ឋានដើម្បីប​ង្កើននូវ​ភាព​ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និងសំណូម​ពរចាំ​បាច់​របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ដើម្បីយកបញ្ហាទាំងនោះ មកពិភា​ក្សា ដោះ​ស្រាយនិង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។

ជាងនេះទៅ​ទៀត​ត្រូវបន្ត​សហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសត្រូវពង្រឹង ប្រ​ធា​ន អនុ​ប្រ​ធានសាខា​បក្ស ក្រុមបក្ស ឲ្យបានរឹងមាំនិងឲ្យពួកគាត់ស្វែងយល់ឲ្យបាន ស៊ី​ជម្រៅ ពីស​ភាព​ការណ៍វិវឌ្ឍ​របស់ស្រុកទេសនាពេលបច្ចុប្បន្ន ទើបអាចជម្រុញ សកម្មភាពការ​ងារ រួម​ទទួល​បានជោគ​ជ័យ​ទាំងអស់គ្នា៕

Facebook Comments
Loading...