សង្ស័យដោះខ្សែខុសបច្ចេកទេសបុគ្គលិកអគ្គីសនីម្នាក់ត្រូវបានខ្សែភ្លើងឆ.ក់ ស្លា.ប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

0
301

កំពង់ឆ្នាំង ៖ បុគ្គលិកអគ្គីសនីម្នាក់បានស្លា.ប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីឡើងបង្គោលដោះខ្សែភ្លើងដើម្បីរំកិលបង្គោល តែសង្ស័យខុសបច្ចេកទេសបណ្ដាលឱ្យឆក់ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ សុខ តេងភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ជាក្រុមការងារអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលត្រូវខ្សែភ្លើងឆ.ក់ស្លា.ប់ ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុជនរងគ្រោះឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញដើម្បីកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ពេលនោះ។ ពេលឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្ល.ប់បាត់ជាប់នៅលើបង្គោលពេលនោះក្រុមការងារខាងអគ្គិសនី បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីនិងបានដឹកជនរងគ្រោះតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់ទៅហើយ។

ក្រោយពីពិនិត្យសាកសពរួចរាល់ហើយសមត្ថកិច្ចនគរបាលជំនាញ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...