របរនេសាទត្រី ប្រជានេសាទកំពង់ឃ្លាំង ភាគច្រើនកែច្នៃទិន្នផលត្រីទៅជាប្រហុក ត្រីងៀត ត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទ្រទ្រង់ជីវភាព

0
344

សៀមរាប ៖ យោងតាមការចុះសិក្សាស្រាវជ្រាវ និងតាមដានផលនេសាទដោយឧបករណ៍របាំងព្រួល «លបឡុក» កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផលសៀមរាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប រួមជាមួយមហាវិទ្យាល័យជលផល និងវារីវប្បកម្ម បានផ្តិតយករូបភាពសកម្មភាពនៃការកែច្នៃត្រីឆ្អើររបស់អ្នកភូមិនេសាទកំពង់ឃ្លាំង ដែលប្រជាពលរដ្ឋនៃឃុំនេះ ភាគច្រើនប្រកបរបរនេសាទត្រី និងកែច្នៃទិន្នផលត្រីទៅជាប្រហុក ត្រីងៀត ត្រីឆ្អើរសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃតជំនាន់របស់ពួកគាត់។

តាមការឱ្យដឹងពីប្រជាសហគមន៍កំពង់ឃ្លាំងបានឱ្យថា កំពង់ឃ្លាំងគឺជាតំបន់អេកូទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រ និគម មាន ចំងាយប្រមាណ ៤៥គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ សហគមន៍កំពង់ឃ្លាំង ជារមណី យដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។

Facebook Comments
Loading...