លោកស្រីសក់ ស៊ីថា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២​៣-២០២៤ នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង

0
434

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២​៣-២០២៤ នៅវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានចែកថវិកាលើកទឹកចិត្តដល់សិស្សានុសិ​ស្សដែលបានជាប់និទ្ទេA B C D E F និងចែកថវិការ និងសម្ភារៈសិក្សាចំណាត់ថ្នាក់លេខ១ដល់លេខ៦ផងដែរ ក្នុងនោះលោកស្រី អភិបាលរងខណ្ឌ ក៏បានឧប្ថម្ភដល់វិទ្យាល័យនូវថវិកាចំនួន១.៣០០.០០០រៀលផងដែរ។

បន្ទាប់ពីលោកស្រី អភិបាលរងខណ្ឌ បានអានសារលិខិត សម្តេចមហាបវរធិបតីថ្លែងក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ មកលោកស្រី សក់ ស៊ីថា បានមានប្រសាសន៍ថា ក្មួយៗចូលកុំគេចសាលា ព្រោះឪពុក ម្តាយ ខំណាស់ប្រលឹមចេញប្រលប់ចូលផ្ទះ រកថវិការដើម្បីឲ្យកូនរៀនសូត្រ ដូចនេះយើងត្រូវអាណិតដល់ពួកគាត់ផង ហើយត្រូវខិតខំថែរក្សាសុខភាព ធ្វើអនាម័យឱ្យបានល្អ ហើយក្មួយៗត្រូវធ្វើជាសិស្សល្អ កូនល្អ និងជៀសឲ្យឆ្ងាយពីអបាយមុខផ្សេងៗ ពិសេសត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។

ជាចុងក្រោយលោកស្រីសក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ ក៍ផ្តាំផ្ញើដល់សិស្សានុសិស្ស ទាំងអស់ ទាំងសិស្សជ័យលាភី និង សិស្ស មិនទទួលបានលទ្ធផលល្អក្ដី ត្រូវខិតខំប្រឹង ប្រែងរៀនសូត្រកុំភ្លេច ខ្លួន ត្រូវសិក្សាពីដើមឆ្នាំទៅ ចាប់ពី ថ្នាក់ដំបូង រហូត ដល់វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នា។

គួបញ្ជាក់ថា បើតាមរបាយការពីលោករ៉េត រ៉ាន់ នាយកវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង បានឲ្យដឹងថា ចុងឆ្នាំសិក្សា២០២២-២០២៣ វិទ្យាល័យមានសិស្សសរុបចំនួន៨៨១ នាក់ សិស្សស្រីមានចំនួន៤២៨នាក់។ ក្នុងនោះថ្នាក់ទី១២មាន០៣ថ្នាក់សិស្សសរុប១២៥នាក់ ស្រី៥១នាក់ បានដាក់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន១១០នាក់ ស្រី៥១នាក់ ក្នុងការប្រឡងនោះសាលាទទួលបានលទ្ធផលគឺ -សិស្សនិទ្ទេសA ទទួលបាន០១នាក់ ស្រី០១នាក់

-សិស្សនិទ្ទេសB ទទួលបាន៦នាក់ ស្រី០៥នាក់

-សិស្សនិទ្ទេសC ទទួលបាន១៣នាក់ស្រី០៩នាក់

-សិស្សនិទ្ទេសD ទទួលបាន២១នាក់ ស្រី១២នាក់

-សិស្សនិទ្ទេសE ទទួលបាន៣៧នាក់ ស្រី១១នាក់

-សិស្សនិទ្ទេសF ទទួលបាន៣២នាក់ ស្រី១៣នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ សាលាបានទទួលលទ្ធផល៧១.៨០%៕

Facebook Comments
Loading...