សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ សម្រាប់ការចរចាស្វែងរកសន្តិភាព ទើបមានថ្ងៃ២៣ តុលា ១៩៩១

0
271

ភ្នំពេញ ៖ នាខែតុលា ឆ្នាំ១៩៨៧ សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ សម្រាប់ការចរចាស្វែងរកសន្តិភាព ហើយបានដាក់ចេញ នូវសេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា។

សេចក្តីប្រកាស ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖ ១. រៀបចំជំនួប សីហនុ-ហ៊ុន សែន។

២. ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ។

៣. ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្ខសម្ព័ន្ធ។

៤. ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាព និងសន្តិភាព និងរៀបចំមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន។

៥. រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀងដែលនឹងសំរេចបានជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។

សម្តេច ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេក្នុងការជួបជាមួយ សម្តេច សីហនុ ហើយគោលនយោបាយខាងលើនេះហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចាស្វែងរកសន្តិភាព។

Facebook Comments
Loading...