ទឹកប្រទាលកន្ទុយក្រពើល្អសម្រាប់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង និងអ្នកមានជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ

0
371

ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលមួយប្រភេទដែលមានសារប្រយោជន៍ច្រើនសម្រាប់សុខភាព ជាពិសេសអាចច្នៃធ្វើជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ថែមទៀតផង។ ក្នុងនោះក៏មានអាជីវកម្មថ្មីមួយចាប់ផ្ដើមផលិតទឹកប្រទាលកន្ទុយក្រពើដែលជាផលិតផលធម្មជាតិ ផលិតពីប្រទាលស្រស់ៗ និងជួយសល់ជីវភាពសហគមន៍ តាមរយៈការទទួលទិញពីអ្នកដាំនៅក្នុងតំបន់។

កញ្ញាបន្តថា អាជីវកម្មនេះផ្ដោតលើតែផលិតផលទឹកប្រទាលកន្ទុយក្រពើមួយមុខប៉ុណ្ណោះ ដែលផលិតដោយខ្លួនឯង ផលិតពីប្រទាលកន្ទុយក្រពើស្រស់ៗ ធម្មជាតិមួយរយភាគរយ ប្រើស្ករក្រាមដែលមិនប៉ះពាល់សុខភាព អាចញ៉ាំបានទាំងចាស់ ទាំងក្មេង ដែលអ្នកមានជំងឺទឹកនោមផ្អែម និងស្ត្រីមានផ្ទៃពោះ ក៏អាចទទួលទានបានដែរ។

ចំពោះតម្លៃវិញ ទឹកប្រទាលកន្ទុយក្រពើសុខភាពមានតម្លៃពី ២៥០០-៣០០០រៀលក្នុងមួយដប ហើយអតិថិជនភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ដែលនិយមគិតគូរពីសុខភាព និងផ្ដោតលើគុណភាពផលិតក្នុងស្រុកផងដែរ។ សម្រាប់វត្ថុធាតុដើមវិញ ប្រទាលកន្ទុយក្រពើ ១០គីឡូក្រាម អាចផលិតបានប្រមាណ ៣០-៤០ដប។

Facebook Comments
Loading...