បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ

0
502

ភ្នំពេញ ៖ បុគ្គលិកពេទ្យណាត្រាចោទប្រកាន់បុរសម្នាក់លួចទូរស័ព្ទវាយបែកមុខមាត់ ទើបតាមសម្របសម្រួលជាក្រោយ ដែលហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២៣នៅចំណុចមន្ទីរពហុព្យាបាលនិងសម្ភពណាត្រាបឹងទំពន់ តាមផ្លូវបេតុង សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលជាជនរងគ្រោះត្រូវបុគ្គលិកពេទ្យណាត្រាវាយបែកមុខមាត់ បានអាណិតជនរងគ្រោះដែលត្រូវរថយន្តបុកពេលឆ្លងផ្លូវខ្លាចបាត់បង់ទ្រព្យសម្បត្តិទូរស័ព្ទនិងកាបូបលុយបានឡើងជិះរថយន្តសង្រ្គោះមកជាមួយតែពេលមកដល់ពេទ្យគាត់បានយកទូរស័ព្ទជនរងគ្រោះកំពុងសាកថ្មគោលបំណងឆែករកលេខគ្រួសារជនរងគ្រោះខាងសន្តិសុខនិងបុគ្គលិកបើករថយន្តសង្រ្គោះឃើញហើយបានចោទប្រកាន់ថាសង្ស័យជាអ្នក បន្លំលួចយកទូរស័ព្ទប្រើអំពើរហិង្សាទៅលើគាត់រហូតបែកមុខមាត់។

ក្រោយមកទើបដឹងថាមិនមែនជាចោរ ទើបបុគ្គលិកទាំង៣នាក់នោះព្យាយាមតាមសុំសម្របសម្រួលជាមួយជនរងគ្រោះវិញ តែជនរងគ្រោះមិនព្រមដាច់ខាតត្រូវដាក់ពាក្យបណ្តឹង៕

Facebook Comments
Loading...