ពិតជាមានអំណាចធំ មិនធម្មតា ត្រឹមនាយការិយាល័យសោះ ហ៊ានផ្ទេរតួនាទីភារកិច្ចមន្ត្រីថ្នាក់ក្រោម ដោយគ្មានការឆ្លងស្នងការ !!! ហ៊ានចេញលិខិតបង្គាប់ការខុសច្បាប់!!!!

0
834

ភ្នំពេញ ៖ ផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន ពាក់ព័ន្ធរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណ៍ណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អ។ ការចេញលិខិតបង្គាប់ការនេះ គឺតម្លៃចាប់ពី ៣០០ ទៅ ៧០០ដុល្លារ។ នេះបើយោងតាមមន្ត្រីនគរបាលចរាចរណ៍ដែលបានទម្លាយប្រាប់អ្នកសារព័ត៌មាន។

ប្រភពបានបន្តថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល អនុប្រធានការិយាល័យទទួលរដ្ឋបាលសរុបឲ្យកោះហៅមន្ត្រីដែលចង់បានគោលដៅប៉ុស្តិ៍ល្អ គឺមានទាំងមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា។ ចំណែកអ្នកពាក់ព័ន្ធរត់ការធ្វើលិខិតបង្គាប់ការមានដូចជា ៖ ១. លោក ជ័យ សុខគា , ២. លោកហាក់ ឈុនហៀត , ៣. លោក កុសល សុខហួច និងទី៤. លោក រឿន ប៊ុនឡេង។ មនុស្សទាំង ៤នាក់នេះ ជាអ្នកបញ្ចុះបញ្ចូលមន្ត្រីណាដែលចង់បានគោលដៅប៉ុស្តិ៍ល្អ គឺមកជួបជាមួយលោក លី វិសាល។  បោកប្រាស់មន្ត្រីជាង ១០០នាក់ ដោយចេញបង្គាប់ការខុសច្បាប់ សរុបជាង ៥មុឺនដុល្លារ ។ មន្ត្រីទាំងនោះកំពុងកើតទុក្ខមិនសុខចិត្ត ដោយឲ្យលោកនាយការិយាល័យ និងបក្សពួក សងលុយនោះមកវិញ។

ទាក់ទងករណីខាងលើនេះ មានការស្នើឲ្យស្នងការនគរបាលរាជធានីភ្នំពេញ និងអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលភាពមិនប្រក្រតីរបស់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមួយចំនួន។

ទាក់ទងរណីនេះ លោកដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែកញ្ញា នេះថា ” ដូចអត់ដែលមានចំណុចនេះផង  បើលេចលឺព័ត៌មាននេះ ខ្ញុំនឹងស៊ើបសួរព័ត៌មាន តែចំពោះខ្ញុំ  គឺខ្ញុំមិនអោយមានចឹងទេ។ ការវិលជុំទាំងអស់ ការចុះប៉ុស្តិ៍គឺអត់មានការចាត់តាំងណាមិនមែនសម្រេចលើប្រធានការិយាល័យទាំងមូលទេ ស្នងការរងសុំគោលការណ៍ទៅឯកឧត្តមស្នងការភ្លាម។

Facebook Comments
Loading...