លោក ពូទីន ចង់ដាក់បញ្ចូលកម្មវិធីសិក្សាភាសាចិន និងអាស៊ី នៅតាមសាលារៀនរុស្ស៊ី

0
365

បរទេស ៖ មេដឹកនាំរុស្ស៊ីបាននិយាយថា រុស្ស៊ីគួរតែពង្រីកកម្មវិធីសិក្សាភាសាចិន និងភាសាអាស៊ីផ្សេងទៀត ទៅក្នុងស្ថាប័នអប់រំរបស់ប្រទេស ដោយសារការរីកចម្រើនរបស់ទ្វីបនេះ មានសារៈសំខាន់ចំពោះកិច្ចការពិភពលោក។

Rប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ក្រុមនិស្សិតនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងមូស្គូ នាឱកាសចាប់ផ្តើមឆ្នាំសិក្សាថ្មីថា ល្បឿននៃការអភិវឌ្ឍន៍របស់បណ្តាប្រទេសអាស៊ី បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់ក្នុងតំបន់។

លោក ពូទីន បាននិយាយថា វានឹងក្លាយជារឿងល្អសម្រាប់សិស្សនិសិត្សរុស្ស៊ី ដែលចង់សិក្សារៀនសូត្រភាសាចិន និងភាសាអាស៊ីផ្សេងទៀត។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការរៀបចំកម្មវិធីសិក្សាភាសាចិន និងអាស៊ីនឹងមិនអាចដំណើរការលឿនបានទេ ពីព្រោះវាទាមទារទាំងថវិកា និងគ្រូដែលមានសមត្ថភាព។

ចំណែកទីប្រឹក្សាវិទ្យាសាស្ត្រនិងវប្បធម៌របស់ប្រធានាធិបតីរុស្ស៊ី គឺលោក អង់ដ្រេ ហ្វូសិនខូ បាននិយាយកាលពីដើមសប្តាហ៍នេះថាសាកលវិទ្យាល័យរុស្ស៊ីគួរតែណែនាំវគ្គសិក្សាភាសាចិនជាបណ្តើរៗដើម្បីរក្សាបាននូវការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ។

Facebook Comments
Loading...