លោកកឹមណៃ វិរៈខេមរា ! ខណ្ឌបឹងកេងកងបច្ចប្បន្នក្រោមការដឹកនាំរបស់លោកសុខ សម្បត្តិ បានពង្រឹងនូវភូមិសង្កាត់មានសុវត្ថិភាព បានយ៉ាងល្អប្រសើរ

0
372

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៩ ខែសីហា នេះលោកកឹមណៃ វិរៈខេមរា អភិបាលរងខណ្ឌ តំណាងដ៍ខ្ពង់ខ្ពស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ខណ្ឌបឹងកេងកងបច្ចប្បន្នក្រោមការដឹកនាំរបស់លោកសុខ សម្បត្តិ បានយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃដោយដាក់វេនប្រចាំបញ្ជាដើម្បីពង្រឹងនូវភូមិសង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

លោកកឹមណៃ វិរៈខេមរា បានលើកឡើងថា បញ្ហាសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាចំបងជាងគេ ក្នុងចំណោមភារកិច្ចជាច្រើនទៀតដែលរដ្ឋបាលខណ្ឌត្រូវទទួលខុសត្រូវ ដូចនេះហើយ បានជា រដ្ឋបាលខណ្ឌក្រោមការដឹកនាំរបស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង តែងតែបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានសហការ ក្នុងការ ការពារសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ជូនភ្ញៀវជាតិ អន្ដរជាតិ ថ្នាក់ដឹកនាំកំពូល ព្រមទាំងប្រជាពលរដ្ឋ អស់ពីកម្លាំងកាយចិត្ត។

ទន្ទឹមគ្នានេះដែរ លោក អភិបាលខណ្ឌបាន ក្រើនរំលឹកដល់ កំលាំងរដ្ឋបាលខណ្ឌ ពិសេសកម្លាំង នគរបាល កងរាជធាវុហត្ថ សណ្ដាប់ធ្នាប់ និង ប្រជាការពារក្នុងមូលដ្ឋាន ត្រូវបន្ដកិច្ចសហការបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសទាំងឡាយ ដើម្បីការពារ សន្ដិសុខក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។

លោកអភិបាលរងខណ្ឌបានលើកឡើងទៀតថា បច្ចប្បន្នថ្វីដ្បិតក្នុងមូលដ្ឋានយើង ពុំមានក្មេងដើរកាក់ឡានតាមផ្លូវសុំលុយក៍ពិតមែន តែយើត្រូវតែការពារ កុំឲ្យកើតមានឲ្យសោះ ព្រោះកន្លងមកយើងឃើញថា យើងធ្វើបានល្អដោយទាំងសង្កាត់ និងប៉ុស្តិ៍បានរាយការណ៍មកខណ្ឌ និងចុះផ្ទាល់តាមបណ្តាផ្លូវ និងស្តុប ប្រមូលជនអណាថា យកទៅមន្ទីសង្គមកិច្ច ហើយយើងខិតខំធ្វើឲ្យបានល្អបន្ថែមទៀត ដើម្បីសណ្តាប់ធ្នាប់និងសោភ័ណ្ណភាពល្អក្នុងខណ្ឌរបស់យើង។

ចំណែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរនាពេលកន្លងមក។ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យរដ្ឋបាលខណ្ឌបន្ដការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីផ្តល់ក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមានការអភិវឌ្ឍន៍បន្ថែមទៀត៕

 

Facebook Comments
Loading...