តំបន់ប៉មតួអេហ្វែល (Eiffel Tower) ជម្លៀសមនុស្សចេញជាច្រើនម៉ោង ជុំវិញរងការគំរាមកំហែងដោយគ្រាប់បែក

0
373

បរទេស ៖ ប៉មតួអេហ្វែល (Eiffel Tower) បានជម្លៀសអ្នកទេសចរចេញអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ ជុំវិញការគំរាមកំហែងដោយគ្រាប់បែក។ នេះបើយោងទៅតាមទូរទស្សន៍បារាំង BFMTV ។

BFMTV បានរាយការណ៍ថា ជាន់ទាំង ៣នៃប៉មតួអេហ្វែល រួមទាំងទីធ្លាជុំវិញនោះត្រូវបានជម្លៀសមនុស្សចេញ ស្របពេលដែលអាជ្ញាធរបន្តវាយតម្លៃការគំរាមកំហែងនេះ។ កន្លែងប្រចាំការដ៏ធំមួយរបស់សមត្ថកិច្ចត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ចំណែកឯចរាចរណ៍ត្រូវបានបង្វែរឱ្យប្រើទិសដៅផ្សេង ខណៈក្រុមអ្នកជំនាញដោះមីនក៏មានវត្តមាននៅនឹងកន្លែងផងដែរ ដើម្បីវាយតម្លៃការគំរាមកំហែងនេះ។

អ្នកនាំពាក្យរបស់ SETE ដែលជាក្រុមហ៊ុនប្រតិបត្តិការសម្រាប់អគារតួអេហ្វែល បាននិយាយថា ៖ «វាជានីតិវិធីទូទៅក្នុងស្ថានភាពបែបនេះ តែវាកម្រកើតមានណាស់»។

ទោះយ៉ាងណា ប្រហែល ២ម៉ោងបន្ទាប់ពីការជម្លៀសនោះ ប៉ូលិសបារាំងបានអនុញ្ញាត្តឱ្យ អ្នកទេសចរអាច ត្រឡប់ទៅទស្សនា និងដើរកម្សាន្តក្បែរតំបន់ប៉មតួអេហ្វែល ឡើងវិញ។

ប្រភព៖ Eiffel Tower briefly evacuated over bomb threat

Facebook Comments
Loading...