អ្នកកក្លែងអត្តសញ្ញាណជាបុគ្គលិកទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា ត្រូវបានមត្ថកិច្ចឃាត់ខ្លួនបានហើយ

0
402

ភ្នំពេញ ៖ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេក វិទ្យា  សហការ ជា មួយ ស្នងការ ដ្ឋាន រាជធានី ភ្នំពេញ  បានឃាត់ខ្លួន ឈ្មោះ  មូល  រតន: ដែល ជា អ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពី ព្រឹក ថ្ងៃ ទី ១៨  ខែ កក្កដា  ឆ្នាំ ២០២៣ អនុវត្ត តាម ដីកា បញ្ជា ឲ្យ ចូល ខ្លួន របស់ ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ។

បន្ទាប់ ពី ការ សាកសួរ ជន សង្ស័យ  បាន សារ ភាព ពី ការ ប្រព្រឹត្ត បទ ល្មើស ខាង លើ ពិតប្រាកដ មែន ចាប់ តាំង ពី ឆ្នាំ ២០២១ មក បន្ថែម ពី នោះ ក៏ ធ្លាប់ បាន ក្លែង បន្លំ ជា អ្នក សារព័ត៌មាន មក ពី បណ្តា សារព័ត៌មាន ផ្សេង ៗ  ជា ច្រើន ផង ដែរ  ក្នុង គោល បំណង ឆបោក ប្រាក់។

នៅ ថ្ងៃ ទី ១៩  ខែ កក្កដា  ឆ្នាំ ២០២៣ នាយកដ្ឋាន បាន បញ្ជូន ជន សង្ស័យ ទៅ សាលា ដំបូង រាជធានី ភ្នំពេញ  ដើម្បី ចាត់ការ តាម នីតិវិធី នៃ ច្បាប់។

Facebook Comments
Loading...