អ៊ុយក្រែនបាត់បង់សព្វាវុធអស់ ២០ភាគរយ ត្រឹមពេលពីរសប្តាហ៍ប៉ុណ្ណោះ នេះបើតាមកាសែត New York Times បានចុះផ្សាយ

0
449

បរទេស ៖ កាសែត New York Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោធាអ៊ុយក្រែនបានបាត់បង់អស់ ២០ភាគរយ នៃគ្រឿងសព្វាវុធដែលខ្លួនបានបញ្ជូនទៅកាន់សមរភូមិ ក្នុងអំឡុងពេលបើកការវាយប្រហារតបតរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ដំបូង។

ចាប់ផ្តើមកាលពីដើមខែមិថុនា កងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅតាមបណ្តោយទីតាំងសមរភូមិជួរមុខ ចាប់ពីតំបន់ខើសុន ទៅដល់តំបន់ដូណេត។ យោងតាមតួលេខចុងក្រោយរបស់ក្រសួងការពារជាតិរុស្សី បានឱ្យដឹងថា ដោយឆ្លងកាត់វាលមីន និងដោយគ្មានជំនួយពីកងទ័ពអាកាស យោធាអ៊ុយក្រែនបានបាត់បង់កងទ័ព ២៦,០០០នាក់ និងជាង ៣,០០០បំណែក នៃសម្ភារៈយោធា។

ការខាតបង់របស់អ៊ុយក្រែនខាងលើនេះ គឺជាចំនួនដ៏ខ្ពស់បំផុតមួយរបស់ខ្លួន ក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នេះបើតាមកាសែត New York Times ដកស្រង់សម្តីមន្ត្រីអាមេរិក និងអឺរ៉ុបដែលមិនបញ្ចេញឈ្មោះ។ ប្រភព៖ RT

Facebook Comments
Loading...