សូមប្រយ័ត្ន ! ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

0
399

ភ្នំពេញ ៖ ក្រសួង ធន ធាន ទឹក  និង ឧតុនិយម  នៅព្រឹក ថ្ងៃ ទី ០៤  ខែកក្កដា  ឆ្នាំ ២០២៣នេះ  បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣) អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់  ព្រោះវាអាចកើតមានគ្រោះធម្មជាតិ ជាយថាហេតុណាមួយដល់បងប្អូន។

លក្ខណៈបែបនេះនឹងធ្វើឱ្យ៖ តំបន់ទំនាបកណ្តាល ៖ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

រីឯតំបន់ខ្ពង់រាប ៖ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

ចំណែកតំបន់មាត់សមុទ្រ ៖ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Facebook Comments
Loading...