លោកចូ បៃដិន អះអាងថា លោក ពូទីន កំពុងចាញ់សង្រ្គាម នៅប្រទេសអ៊ីរ៉ាក់

0
187

បរទេស ៖ លោក ចូ បៃដិន ត្រូវបានគេសាកសួរថា តើលោក ពូទីន បានចុះទន់ខ្សោយដែរឬទេ បែរជាលោក ប្រធានាធិបតីអាមេរិក បានអះអាងថា លោក ពូទីន កំពុងចាញ់សង្រ្គាម នៅប្រទេសអ៊ីរ៉ាក់ នៅក្នុងការច្រឡំពាក្យសម្តីថ្មីមួយទៀតរបស់មេដឹកនាំអាមេរិករូបនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែទទួលបរាជ័យក្នុងសង្រ្គាមនៅប្រទេសអ៉ីរ៉ាក់ នៅពេលដែលលោកចង់សំដៅលើអ៊ុយក្រែន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលលោករៀបចាកចេញពីសេតវិមាន ក្នុងការធ្វើដំណើរមួយទៅកាន់ទីក្រុងឈីខាហ្គោ (Chicago) លោក បៃដិន ត្រូវបានគេសាកសួរថា តើលោក ពូទីន បានចុះទន់ខ្សោយដែរឬទេ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍បះបោររយៈពេលខ្លីថ្មីៗនេះ ដឹកនាំដោយមេទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកងកម្លាំងបានចូលរួម ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។

Facebook Comments
Loading...