បណ្ឌិត ហ៊ុន ម៉ាណែត : ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្ស, យើងត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

0
340

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្ស, យើងត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់យើង ហើយនេះគឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ។ ទន្ទឹមគ្នានេះ យើងក៏ត្រូវគោរពផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតីនៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ពិតណាស់, ពាក្យស្រឡាញ់សន្តិភាព អាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើលស្រាលចំពោះតម្លៃនៃសន្តិភាព ។ យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជា ព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ៕

Facebook Comments
Loading...