លោកសំហេង បុរស ! គុណបំណាច់របស់សម្តេតេជោ ហ៊ុន សែន គឺធំធេងណាស់ ដែលមេគ្រួរសាបក្សត្រូវតែដឹងប្រាប់ដល់សមាជិករបស់ខ្លួន

0
335

ភ្នំពេញ ៖ លើកឡើងក្នុងពិធីពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស សង្កាត់អូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ សង្កាត់ទួលស្វាយព្រៃ២ និងសង្កាត់ទំនប់ទឹក នាព្រឹកថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣ លោក សំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា គុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺធំធេងណាស់ ដោយសម្តេចបានរំដោះប្រទេសជាតិតាំងពីបាតដៃទទេ ហើយបានគិតគូពីប្រទេស គិតពីប្រជាជន ហើយគិតពីសេដ្ឋកិច្ច រហូតមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃ ដែលមេគ្រួរសាបក្សត្រូវតែដឹងប្រាប់ដល់សមាជិករបស់ខ្លួន។

លោកបន្តថា ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ច បានទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការអញ្ជើញទៅបោះឆ្នោត គឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ និងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំគ្រប់គ្រងប្រទេស ថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ចំណែកលោកសុខ សម្បត្តិ ប្រធានគណកម្មាធិកាគណបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងយើងកសាងសមាជិកបក្សបាន៧៧ភាគរយ គឺកើនឡើងរហូតដោយសាតែគណបក្សប្រជាជនកម្ពុជា មានគោលនយោបា ច្បាស់លាស់ ហើយតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។

លោកបន្តថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយយើងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព និងមានការអភិវឌ្ឍន៍ស្ថិតស្ថេរយូរអង្វែង៕

Facebook Comments
Loading...