លោក សុខ សម្បត្តិ ដឹកនាំសមាជិក-សមាជិកាគណបក្សខណ្ឌ សង្កាត់ និងមេគ្រួសារបក្សសង្កាត់ទាំង៣ ចូលរួមពិធីសំណេះសំ​ណាលជាមួយមេគ្រួសារបក្ស ក្រោមអធិបតីភាពលោក សំហេង បុរស

0
397

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានដឹកនាំគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ប្រធានគណបក្សសង្កាត់ សមាជិក-សមាជិកាគណបក្សខណ្ឌ និងមេគ្រួសារបក្សសង្កាត់ទាំង៣ ចូលរួម « ពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស សង្កាត់បឹងកេង​កងទី១ បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ » ក្រោមអធិបតីភាពលោក សំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង។

នាឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ក្នុងខណ្ឌបឹងកេង ទាំង​មូលយើងកសាងសមាជិកបក្សដែលមានឈ្មោះទៅបោះឆ្នោតបានចំនួន៧៧ភាគរយ ដែលបងប្អូនទាំងអស់ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព និងមានការអភិវឌ្ឍន៍ស្ថិតស្ថេរយូរអង្វែង។

លោកបន្តថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយយើងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ងធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និង ដំណើរការបោះឆ្នោតនៅកម្ពុជា ដែលខិតជិតចូលមកដល់នាថ្ងៃខាងមុខនេះ។

ចំណែកលោកសំហេង បុរស បានមានប្រសាសន៍ផងដែរថា គណបក្សខ្លាំងទៅបានគឺដោយសារមេដឹកនាំខ្លាំង ហើយបើមានមេដឹកនាំខ្លាំងហើយ ទើបអ្នកគាំទ្រមកចូលរួមកាន់តែខ្លាំងបន្ថែមទៀត ពិសេសគឺមេគ្រួរសាបក្សតែម្តង ដែលមានគុណសម្បត្តិច្រើនជាងគេ ព្រោះុះ បញ្ចូលសមាជិកបក្សក្នុងគ្រួសា និងសមាជិកដទៃទៀតអាចផ្សព្វផ្សាយ និងបញ្ចុះ បញ្ចូលសមាជិកបក្សក្នុងគ្រួសាផង និងសមាជិកដទៃទៀតផងអោយមកគាំទ្រគណបក្សដែលខ្លួនស្រលាញ់។

ក្នុងនោះផងដែរលោក ក៍បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចាញ់បោកកលល្បិច ឬពាក្យញុះញុងរបស់ក្រុមអគតិមួយចំនួន ដែលតែងតែបំផុសបំផុលដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនដែលគិតគូរដល់ប្រយោជន៍រួមរបស់ជាតិ ដោយមើលរំលងនូវសមិទ្ធិផលដ៏មហាធំធេងដែលគណបក្សប្រជាជនកម្ពុជាបានកសាងជាតិរហូតមកដល់បច្ចុប្បន្ននេះ។ គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព ការអភិវឌ្ឍរីកចម្រើននិងកិត្យានុភាពប្រទេសជាតិយើងលើឆាកអន្តរជាតិ៕

Facebook Comments
Loading...