តំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត នាខេត្តព្រះសីហនុ និងមានWi-Fi ប្រើដោយឥតគិតថ្លៃ

0
423

ព្រះសីហនុ ៖ ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។

ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានការប៉ះពាល់ដល់វិស័យប្រៃសណីយ៍ ដើម្បីសោភ័ណភាពទីក្រុង យើងបានបំពាក់កាំម៉ារ៉ាសុវត្ថិភាពចំនួន ៥៥០គ្រាប់នៅតាមបង្គោលចរាចរណ៍ក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែមិនទាន់បានតភ្ជាប់ ដើម្បីការគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានកាន់តែទំនើប សូមជួយការគាំទ្រវិវិស័យប្រៃណីយ៍ ព្រោះវាមានសារៈសំខាន់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង វិស័យប្រៃណីយ៍ ក៏ជាវិស័យអទិភាពសម្រាប់សង្គមជាតិ សេចក្តីប្រើប្រាស់កាន់តែមានទំហំធំទូលាយ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានគោលដៅ ដើម្បីរៀបចំ «ផែនការមេ» ប្រែក្លាយខេត្តព្រះសីហនុជា «ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក»។

Facebook Comments
Loading...