ជនសង្ស័យ២នាក់បន្លំខ្លួនជាមន្រ្តីសង្គមកិច្ច ដើរប្រមូលលុយពីប្រជាពលរដ្ឋជាថ្នូ និងជួយបំពេញបែបបទ ស្នើសុំឱ្យមានប្រាក់បៀវត្តន៍ ត្រូវឃាត់ខ្លួន

0
291

ខេត្តបាត់ដំបង ៖ យោងតាមការបញ្ជាក់ពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា មុខសញ្ញាបំផុសប្រជាពលរដ្ឋចំនួន០២នាក់ ឱ្យបំពេញបែបបទបើកប្រាក់បៀវត្តន៍ និងទាមទារប្រាក់ពីពួកគាត់ ដើម្បីជាថ្នូរលើការងារ រៀបចំឯកសារ ស្នើសុំប្រាក់បៀវត្តន៍ ពិការភាព    ក៏ត្រូវកម្លាំងនគរបាលស្រុកមោងឫស្សី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរដើម្បីចាត់ការតាមច្បាប់។

ការឃាត់ខ្លួនមុខសញ្ញាខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី០២ខែ មេសាឆ្នាំ ២០២៣ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រុមទី៤ ភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីឆបោកនេះបង្កដោយជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩(បិទតែម ២០ ២២) ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AJ-2881 បានប្រើល្បិចកល ក្លែងថាខ្លួនជាមន្រ្តីសង្គមកិច្ចដែលចូលនិវត្តន៍មកពីខេត្តពោធិ៍សាត់ដើម្បី ប្រមូលប្រជាពលរដ្ឋដែលពិការ ភាព គ្មានប្រាក់បៀវត្តន៍ រួចធ្វើបញ្ជីឈ្មោះស្នើសុំឱ្យមានប្រាក់បៀវត្តន៍ជូន ដោយអះអាងឡើងឈ្មោះទៅឱ្យមេរបស់ខ្លួននៅខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះបង់ប្រាក់ថ្លៃប្រវត្តិរូបម្នាក់ៗ ចាប់ពី៥០.០០០រៀល (ប្រាំម៉ឺនរៀល) ទៅ១០០.០០០រៀល(ដប់ម៉ឺនរៀល) ពេលបានសម្រេចទទួលបានប្រាក់បៀវត្តន៍ហើយត្រូវបង់ប្រាក់ចំនួន១.០០០.០០០រៀល (មួយលានរៀល)មកឱ្យពួកគេទាំង០២នាក់ ទៀត ក្នុងនោះជនសង្ស័យទាំង០២ នាក់ខាងលើបានបោកប្រាស់ប្រមូលប្រាក់ពីប្រជាពលរដ្ឋសរុបបានចំនួន០៤នាក់ ៖១-ឈ្មោះ ប៉ិប សាវេត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់រងរបួសជើង) អស់ប្រាក់ចំនួន១០០.០០០រៀល (ដប់ម៉ឺនរៀល)២-ឈ្មោះ ឆោម ម៉ាង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់មានរបួសត្រូវគ្រាប់) អស់ប្រាក់ចំ នួន១០០.០០០រៀល(ដប់ម៉ឺនរៀល)  ៣-ឈ្មោះ តុល ឌុង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ពិការជើងឆ្វេង) អស់ប្រាក់ចំនួន១០០.០០០ រៀល (ដប់ម៉ឺនរៀល)

៤-ឈ្មោះ ណុប មុំ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិទួលព្រុំ១  ឃុំកកោះ ស្រុកមោងឫស្សី(ពិការជើងឆ្វេង) អស់ប្រាក់ចំនួន៥០.០០០រៀល (ប្រាំម៉ឺនរៀល)។

ក្រោយទទួលបានព័ត៌មាននេះលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានស្នើសុំយោបល់ពីថ្នាក់លើ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាល តាលាស់ និងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបានចំនួន០២នាក់។

ពេលឃាត់ខ្លួនជនសង័្សយទាំង០២នាក់បានឆ្លើយសារភាពថារូបគាត់ពិតជាធ្វើសកម្មភាពបែបនេះប្រាកដមែន ហើយដោយបានការយល់ព្រមពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង័្សយខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់រីឯប្រាក់បានប្រគល់ជូនជនរងគ្រោះវិញ៕

Facebook Comments
Loading...