ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ឈ្មោះ សេវ ផើត មានអាយុ២៣ឆ្នាំ ជាជនជាតិដើមភាគតិចច្រាយ រស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានសម្តែងការហួសចិត្ត ចំពោះលោកប្តីដែលជាមន្ត្រីយោធា ឈ្មោះ ប៉ូយ ខើត ចូលទៅបំរើកងទ័ពនៅអូរពងមាន់ខេត្តស្ទឹងត្រែង ដែលបាន លួងលោម ឲ្យគាត់យកប្លង់ដី ដាក់ធនគារជាង៣ម៉ឺនដុល្លា ថាយកទៅធ្វើដើមទុនដាំដំណាំស្វាយច័ន្ទី និងធ្វើផ្ទះ មានអីបានលុយហើយ បិតសាប៊ូគូថ រត់បាត់ ចុងក្រោយប្រពន្ធ គ្មានលុយបង់ធនគារត្រូវគេរឹបអូស បានត្រឹមអង្គុយ សម្រក់ទឹកភ្នែកសុំឲ្យថ្នាក់ដឹកនាំជួយ។
ដោយសារកើតទុកមិនសុខចិត្ត នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣នេះ ស្ត្រីឈ្មោះ សេវ ផើត បានរៀបរាបឲ្យដឹងថា រូបគាត់ជាប្តីនិងប្រពន្ធពេញស្របច្បាប់ បានរៀបចំសែនកាប់ក្របីផឹកស្រាតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច(ច្រាយ)។ ដោយមានចាស់ទំដឹងឮតាមប្រពៃណី តាមផ្លូវច្បាប់ របស់ជនជាតិយើង តាំងពីអំឡុងឆ្នាំ២០១៦មកម្លេះ រហូតមកដល់ពេលនេះ គឺពួកគាត់រៀបការបានរយៈពេល ៧ឆ្នាំមកហើយ ហើយការរស់នៅជាមួយគ្នាពួកគាត់បានកូនស្រី១នាក់ ឈ្មោះ សេវ សុធារី (ស្រី) មានអាយុ ៣ឆ្នាំ បច្ចុប្បន្ន កូនរបស់ក្រុមគ្រួសារ នាងខ្ញុំរស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ស្ត្រីរូបនោះបានប្រាប់បណ្តាញព័ត៌មាន គ្នុងស្រុកឲ្យដឹងថា ប្តីគាត់ ឈ្មោះ ប៉ូយ ខើត បំរើកងទ័ពនៅអូរពងមាន់ខេត្តស្ទឹងត្រែង។នា គ្រា មួយនោះប្តី នាងបានលួង ឲ្យខ្ចីលុយ ធនាគារ ប្រាសាក់ ចំនួន15000$ តែដល់តែពេល រៀបចំឯកសារ ត្រឹមត្រូវអស់ហើយ ប្តី មិនមែនយក ប្រាក់ ចំនួន15000$ គឺយករហូតដល់ ”32000$” ខណៈពេលនោះ គិតថា ដោយគាត់យកហួសទៅក៏យកទៅ ពញរោះឯកភាពគ្នាប្តី និង ប្រពន្ធ ថាយកមកធ្វើសណ្តើរផ្ទះ និងយកទៅធ្វើដើមទុនដាំដំណាំស្វាយច័ន្ទីនៅឯចំការរបស់ខ្លួនចំនួនបីរកន្លែង ។ស្ត្រីរូបនោះបានបន្យតថា ក្រោយពីទទួលលុយពី ធនាគារ ប្រាសាក់ រួចហើយ ប្តីនាងបាន យកលុយ ជួលជុលធ្វើ ជណ្តើរថ្ម បង្កាន់ដៃឈើក្រឡឹង អស់លុយចំនួន1200$ ប៉ុណ្ណោះ ។ ក្រោយមកគាត់ក៍គេចខ្លូនចេញពីផ្ទះរយៈពេល០៣ខែហើយ រហូតមកដល់ពេលនេះ។
លោកស្រី សេវ ផើត បានរៀបរាប់ឲ្យដឹងបន្តថា ប្តីរបស់គាត់ឈ្មោះ ប៉ូយ ខើត ពាក់ព័ន្ធការចូលបំរើកងទ័ពមានឋានៈ ពលបាលទោ អត្តលេខ ២៥០៨៥៥ បុគ្គលិកបញ្ជូនសារ អនុសេនាតូចទី១ អនុសេនាធំបញ្ជូនសារ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
ស្ត្រីជាប្រពន្ធបន្តថា ការយកផ្លង់ដីទៅដាក់ដង្កល់ទុកនៅ ធនាគារ ប្រាសាក់នោះ រូបគាត់ និងប្តី បានយកប្លង់ដីចំនួន ៤ប្លង់ ទៅបញ្ចាំនៅធនាគារ គិតរួមទាំងផ្លង់ដីផ្ទះដែលកំពុងរស់នៅ បច្ចុប្បន្ននេះផង។ ចំណែកការប្រាក់ក្នុង១ខែ ត្រូវបង់ជូនទៅ ធនាគារប្រាសាក់ ចំនូន2000$ ។ រូបគាត់គ្មានសមត្ថភាពបង់ការប្រាក់ជូន ធនាគារ ព្រោះប្តីរបស់គាត់បានយកលុយដែលខ្ចីបានពីធនាគារ នោះទៅតាមជាប់ខ្លួនរបស់គេទាំងអស់ រួមទាំងវិក័យប័ត្របង់ប្រាក់របស់ធនាគារ ជាដើម។ ក្រោយពីគ្មានលុយបង់ជូនទៅធនាគារនោះ ខណៈពេលនេះ(ធនាគារ ប្រាសាក់)ដាក់ពាក្យប្តឹងទៅរដ្ឋបាលឃុំប៉ក់ញ៉ៃ ត្រៀមរឹបហូសដីផ្ទះ និងដីចំការបីរកន្លែងទៀត ដែលស្ថិតនៅក្នុងឃុំប៉ក់ញ៉ៃនេះ ដូចច្នេះនាង បានរងចាំប្តីត្រឡប់មកផ្ទះវិញ ដោយក្តីអស់សង្ឃឹម ដើម្បី ដោះស្រាយ បើពុំនោះទេ គេរឹបអូស អស់គ្មាន ផ្ទះជ្រកឡើយ។
ជាមួយគ្នានេះ លោក សេវ ថិច ត្រូវជាបងប្រុសបង្កើតរបស់លោកស្រី សេវ ផើត បានអះអាងថាលោក ប៉ូយ ខើត ត្រូវជាប្អូនថ្លៃរបស់លោក ក្រោយពីខ្ចីលុយធនាគារយកមកប្រើការ នៅក្នុងក្រុមគ្រួសាររបស់គេ លោកបានឃើញថា មុនពេលខ្ចីលុយនោះ ឈ្មោះ ប៉ូយ ខើត បានអះអាងថាគេមានប្រាក់ខែ ទាហាន ដូចច្នេះរូបគេមិនអោយ”ប្រពន្ធ ឬក៍បងប្អូនជាសាច់ញាតិ លំបាក់ដោយសាររូបគេនោះទេ តែផ្ទុយទៅវិញ លុយដែលយកបានពី ធនាគារប្រាសាក់ ចំនួន32000$ នោះ (បីរម៉ឺនពីរពានដុល្លា) គឺគេបានធ្វើតែសណ្តើរឡើងផ្ទះតែមួយទេ គឺអស់លុយចំនួន2000$ ចំណែកលុយដែលនៅសល់30000$ទៀត ត្រូវគេយកទៅតាមខ្លួនគេអស់ហើយ រួចគេបានគេចពីប្រពន្ធរយៈពេល០៣ខែមកហើយដែរ ពេលនេះក៍មិនទាន់ដឹងពីដំណឹងរបស់គេទៀត។
យ៉ាងណាក៍ដោយ លោកស្រី សេវ ផើត នៅតែទទូចសុំការអន្តរាគម៌ ពីថ្នាក់ដឹកនាំ មេកើយ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ពិសេស ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយអន្តរាគមន៍ ឲ្យ ឈ្មោះ ប៉ូយ ខើត មានឋានៈ ជាពលបាលទោ អត្តលេខ 250855 បុគ្គលិកបញ្ជូនសារត្រឡប់មកផ្ទះនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវនេះវិញ ដើម្បី ជួយរកលុយមកដោះស្រាយ ធនាគារប្រាសាក់ ដែលរូបគេបានយកផ្លង់ដី ផ្ទះ និងផ្លង់ចំការចំនួន៣ កន្លែងទៅដាក់យកលុយនោះ ។