ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយដោះស្រាយ ថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ ដែលពុំមានលទ្ធភាពក្នុងការបង់

0
351

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ព្រែកព្នៅ លើកទី៤៦ អណត្តិទី៣ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា នេះ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានស្នើដល់រដ្ឋបាលខណ្ឌសូមជួយ សម្របសម្រួល ជាមួយក្រុមហ៊ុន និងអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃ សំរាម ឲ្យជួយដោះស្រាយ ថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ នៅក្នុងខណ្ឌព្រែកព្នៅដែលជាខណ្ឌជាយក្រុង ដោយសារសាលាទាំងនោះ មានសិស្សតិច តែមានទីធ្លាធំៗ  ដែលតម្រូវឲ្យសាលាបង់ថ្លៃសម្រាមខ្ពស់ ធ្វើឲ្យសាលាពុំមានលទ្ធភាពក្នុងការបង់។ចំណែកសាលានៅក្នុងក្រុង មានទីធ្លាតូចតែ មានសិស្សច្រើន មានសំណល់សម្រាមច្រើន បែរជាបង់ថ្លៃប្រមូលសម្រាមតិចទៅវិញ ។

លោកបន្តថា បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅគឺក្រុមហ៊ុន ស៊ុបពើ៨០០ ជាអ្នកប្រមូល ឯសាលារាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ដូចនេះបញ្ហាប្រឈមទាំងនេះ សូមឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលទៅថ្នាក់លើ ដើម្បីជួយដោះស្រាយថ្លៃ សេវាសម្រាមដល់សាលាផង ព្រោះថា សាលាកាន់តែធំ ត្រូវបង់ថ្លៃសេវាប្រមូលសម្រាមកាន់តែច្រើន។

លោកបញ្ជាក់ថា រដ្ឋបាលខណ្ឌ សង្កាត់ ទាំងអស់ត្រូវរួមគ្នារកដំណោះស្រាយបញ្ហាសម្រាម និង ត្រូវនាំគ្នាបំបាត់សំរាម ដើម្បី លើកកម្ពស់សោភណ័ភាព បរិស្ថានអនាម័យ ក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរថែមទៀត ក្នុងការរស់នៅដ៏ប្រសើរ៕

Facebook Comments
Loading...